តថាគត​នឹង​បញ្ញត្ត​វត្ត​ ​ដល់​ពួក​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ ​តាម​ទំនង​ ​ដែល​ពួក​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ ​គប្បី​ប្រព្រឹត្ត​ដោយ​ប្រពៃ​បាន​។​
 [​៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បិណ្ឌ​ចារិក​ភិក្ខុ​ ​(​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​)​ ​គិតថា​ ​អាត្មាអញ​នឹង​ចូល​ទៅកាន់​ស្រុក​ ​ក្នុង​កាល​ឥឡូវនេះ​ ​ហើយ​គប្បី​បិទបាំង​មណ្ឌល​បី​ ​គឺ​ស្លៀក​ឲ្យ​ជា​បរិមណ្ឌល​ ​ក្រ​វា​ត់​សម្ព​ត់​កាយពន្ធន៍​ ​(​វត្ថពន្ធ​ចង្កេះ​)​ ​ហើយ​តម្រួត​ឧត្តរាសង្គ​ ​និង​សង្ឃាដិ​ ​ពាក់​ក្ឌុំ​ហើយ​ឃ្លុំ​ ​ជូត​បាត្រ​ឲ្យ​ស្អាត​ ​កាន់​ដើរចូល​ទៅកាន់​ស្រុក​ដោយ​ស្រួល​ ​មិន​រលះរលាំង​ ​ត្រូវ​បិទបាំង​កាយ​ឲ្យ​ល្អ​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​សង្រួម​ប្រយ័ត្ន​ឲ្យ​ល្អ​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​មាន​ភ្នែកស​ម្លឹង​ចុះក្រោម​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​សើយ​ចីវរ​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​សើច​ខ្លាំង​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​មាន​សំ​ឡេង​តិច​ៗ​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​គ្រលែង​កាយ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​បង់បោយ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​ងេកងោក​ក្បាល​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​ស្ទឹមចង្កេះ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​ទទូរ​ក្បាល​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​ចំអើត​ជើង​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​កាលដែល​នឹង​ចូល​ទៅកាន់​លំនៅ​គេ​ ​ត្រូវ​កំណត់​ថា​ ​អាត្មាអញ​នឹង​ចូល​ទៅ​
ថយ | ទំព័រទី ១១៦ | បន្ទាប់