មាន​សម្រាម​ ​ត្រូវ​បោស​បរិវេណ​ចេញ​ ​បើ​បន្ទប់​មាន​សម្រាម​ ​ត្រូវ​បោស​បន្ទប់​ចេញ​ ​បើ​រោង​នៃ​ផ្ទះ​ជាទី​រក្សា​កាយ​មាន​សម្រាម​ ​ត្រូវ​បោស​រោង​នៃ​ផ្ទះ​ជាទី​រក្សា​កាយ​ចេញ​ ​ត្រូវ​សូន្យ​គ្រឿង​លំអិត​ទុក​ ​ត្រូវ​លាយ​ដីស្អិត​ទុក​ ​ត្រូវ​ចាក់ទឹក​ទុក​ក្នុង​ស្នូក​ទឹក​ ​កាល​នឹង​ចូល​ទៅកាន់​ផ្ទះ​ជាទី​រក្សា​កាយ​ ​ត្រូវ​លាបមុខ​ដោយ​ដីស្អិត​ ​ហើយ​បិទបាំង​ទាំង​ខាងមុខ​ ​ទាំង​ខាងក្រោយ​ ​ហើយ​សឹម​ចូល​ទៅកាន់​ផ្ទះ​ជាទី​រក្សា​កាយ​ ​មិន​ត្រូវ​អង្គុយ​ជ្រៀត​បៀត​ពួក​ភិក្ខុ​ជា​ថេរៈ​ ​មិន​ត្រូវ​ហាមឃាត់​ពួក​ភិក្ខុ​ថ្មី​ដោយ​អាសនៈ​ ​បើ​អាច​ ​(​ធ្វើ​បរិកម្ម​បាន​)​ ​ត្រូវ​ធ្វើ​បរិកម្ម​ដល់​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​ក្នុង​ផ្ទះ​ជាទី​រក្សា​កាយ​ ​កាល​ភិក្ខុ​នឹង​ចេញពីផ្ទះ​ជាទី​រក្សា​កាយ​ទៅ​ ​ត្រូវ​នាំ​យក​តាំង​សម្រាប់​ផ្ទះ​ជាទី​រក្សា​កាយ​ ​ហើយ​បិទបាំង​ទាំង​ខាងមុខ​ ​ទាំង​ខាងក្រោយ​ ​ហើយ​សឹម​ចេញពីផ្ទះ​ជាទី​រក្សា​កាយ​ ​បើ​ភិក្ខុ​អាច​ ​(​ធ្វើ​បរិកម្ម​បាន​)​ ​សូម្បី​ក្នុងទឹក​ ​ក៏​ត្រូវ​ធ្វើ​បរិកម្ម​ ​ដល់​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​បាន​ដែរ​ ​មិន​ត្រូវ​ងូតទឹក​ពី​ខាងមុខ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​មិន​ត្រូវ​ងូតទឹក​ពី​ខាងលើ​ខ្សែទឹក​ ​កាល​ភិក្ខុ​ងូត​រួចហើយ​ ​ឡើង​មកវិញ​ ​ត្រូវ​បើកផ្លូវ​ឲ្យ​ដល់​ភិក្ខុ​ទាំងឡាយ​ដែល​កំពុង​ចុះទៅ​ ​ភិក្ខុ​ណា​ ​ចេញពីផ្ទះ​ជាទី​រក្សា​កាយ​ខាងក្រោយ​គេ​ ​បើ​ផ្ទះ​ជាទី​រក្សា​កាយ​មាន​ភក់​ ​ភិក្ខុ​នោះ​ត្រូវ​លាង​ចេញ​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់