[​១៣​]​ ​គ្រានោះ​ ​ទេវទត្ត​ទៅ​ក្នុង​ទីស្ងាត់​ ​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​កើត​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​អញ​នឹង​ឲ្យ​អ្នកណា​ជ្រះថ្លា​ហ្ន៎​ ​កាលបើ​អ្នកណា​កើត​ចិត្តជ្រះថ្លា​ចំពោះ​អញ​ ​លាភសក្ការៈ​ច្រើន​ ​មុខ​ជា​នឹង​កើត​ដល់​អញ​ពុំខាន​។​ ​គ្រានោះ​ ​ទេវទត្ត​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អជាត​សត្តុ​កុមារ​នេះ​ ​នៅក្មេង​ផង​ ​មាន​សេចក្តី​ចម្រើន​តទៅទៀត​ផង​ ​បើ​ដូច្នោះ​គួរ​អញ​ឲ្យ​អជាត​សត្តុ​កុមារ​ជ្រះថ្លា​ ​កាលបើ​អជាត​សត្តុ​កុមារ​នោះ​ ​មានចិត្ត​ជ្រះថ្លា​ចំពោះ​អញ​ហើយ​ ​លាភសក្ការៈ​ច្រើន​ ​មុខ​ជា​នឹង​កើតឡើង​ដល់​អញ​។​ ​លំដាប់នោះ​ ​ទេវទត្ត​ ​រៀបចំ​អាសនៈ​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​សំដៅ​ទៅ​នគររាជ​គ្រឹះ​តាមលំដាប់​លំដោយ​ ​ឆ្ពោះទៅ​នគររាជ​គ្រឹះ​នោះ​។​ ​គ្រានោះ​ ​ទេវទត្ត​ដំណែង​ភេទ​ខ្លួន​ ​និម្មិត​ធ្វើជា​ក្មេង​តូច​ ​ពាក់ស​ង្វារ​ពស់​ ​ស្រាប់តែ​ទៅ​អង្គុយ​លើ​ភ្លៅ​អជាត​សត្តុ​កុមារ​ភ្លាម​។​ ​គ្រានោះ​ ​អជាត​សត្តុ​កុមារ​ ​ក៏​ខ្លាច​ញាប់ញ័រ​ ​រន្ធត់​តក់ស្លុត​។​ ​លំដាប់នោះ​ ​ទេវទត្ត​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​អជាត​សត្តុ​កុមារ​ថា​ ​បពិត្រ​កុមារ​ ​ព្រះអង្គ​ខ្លាច​អាត្មា​ឬ​។​ ​អជាត​សត្តុ​កុមារ​ឆ្លើយ​ថា​ ​អើ​ខ្ញុំ​ខ្លាច​ ​ចុះ​អ្នកជា​អ្វី​។​ ​ទេវទត្ត​ថា​ ​អាត្មា​នេះ​ ​ជា​ភិក្ខុ​ ​ឈ្មោះ​ទេវទត្ត​។​ ​
ថយ | ទំព័រទី ១៤ | បន្ទាប់