អជាត​សត្តុ​កុមារ​ថា​ ​បពិត្រ​លោកម្ចាស់​ ​បើ​លោកម្ចាស់​ឈ្មោះ​ទេវទត្ត​មែន​ ​សូម​ផ្លាស់មក​ជា​ភេទ​របស់​ខ្លួន​វិញ​មើល​។​ ​គ្រានោះ​ ​ទេវទត្ត​ ​ផ្លាស់​ភេទ​ក្មេង​តូច​ចេញ​ហើយ​ ​ត្រឡប់​មក​ជា​ភិក្ខុ​ ​ទ្រទ្រង់​សង្ឃាដិ​ ​បាត្រ​ ​និង​ចីវរ​ ​ឈរ​ពី​ខាងមុខ​អជាត​សត្តុ​កុមារ​។​ ​លំដាប់នោះ​ ​អជាត​សត្តុ​កុមារ​ ​មានចិត្ត​ជ្រះថ្លា​ពេក​ ​ដោយ​ឥទ្ធិ​ប្បា​ដិ​ហារ្យ​នេះ​ ​របស់​ទេវទត្ត​ ​ហើយ​តែង​ទៅ​ដោយ​រថ​ប្រាំ​រយ​ ​បម្រើ​ទាំង​ល្ងាច​ ​ទាំង​ព្រឹក​ ​ទាំង​ឲ្យ​អ្នកនាំ​សម្រាប់​ ​យក​សម្រាប់​ប្រាំ​រយ​ថាស​ទៅ​ផង​។​ ​គ្រានោះ​ ​ទេវទត្ត​ ​ដែល​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​គ្រប​សង្កត់​ហើយ​ ​ក៏​មានចិត្ត​ប្រែប្រួល​ ​កើតមាន​សេចក្តី​ប្រាថ្នា​ ​មាន​សភាព​យ៉ាងនេះ​ថា​ ​អញ​នឹង​គ្រប់គ្រង​នូវ​ភិក្ខុសង្ឃ​ ​ដូច្នេះ​ ​ទេវទត្ត​ក៏​សាបសូន្យ​ចាក​ឫទ្ធិ​នោះ​ ​ក្នុង​ពេល​ជាមួយនឹង​អកុសលចិត្ត​កើតឡើង​។​
 ​[​១៤​]​ ​សម័យ​នោះ​ឯង​ ​មានកូន​អ្នកស្រុក​ ​កោ​ឡិយៈ​ ​ម្នាក់​ ​ឈ្មោះ​ក​ក្កុ​ធៈ​ជា​ឧបដ្ឋាក​របស់​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ទើបនឹង​ស្លាប់​ភ្លាម​ ​ហើយ​បាន​ទៅ​កើតជា​ទេវ​កាយ​ ​ដែល​សម្រេច​ដោយចិត្ត​មួយ​អង្គ​។​ ​ទេវបុត្ត​នោះ​បាន​នូវ​អត្តភាព​ ​មាន​សភាព​យ៉ាងនេះ​ ​ដូចជា​បាន​គា​មក្ខេ​ត្ត​របស់​អ្នកស្រុក​មគធៈ​ពីរ​ឬ​បី​។​ ​លោក​មិនដែល​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ ​ដោយអាង​បាន​
ថយ | ទំព័រទី ១៥ | បន្ទាប់