ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិកគួរនឹងធ្វើដោយឧបាយដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់របស់សទ្ធិវិហារិក គួរនឹងស្ងោរ ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកត្រូវស្ងោរយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងជ្រលក់របស់សទ្ធិវិហារិក គួរនឹងស្ងោរដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់សទ្ធិវិហារិកគួរនឹងជ្រលក់ ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកត្រូវជ្រលក់ចីវរយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិក គួរនឹងជ្រលក់ដោយឧបាយដូចម្តេចហ្ន៎ កាលនឹងជ្រលក់ចីវរ ត្រូវជ្រលក់ប្រែត្រឡប់ឲ្យសព្វស្មើល្អ បើដំណក់ទឹកស្រក់មិនទាន់អស់ ឧបជ្ឈាយ៍កុំអាលដើរចេញ បើសទ្ធិវិហារិក មានជម្ងឺ ឧបជ្ឈាយ៍ត្រូវថែទាំដរាបអស់កាលដែលមានជីវិតរស់នៅ ត្រូវរង់ចាំដរាបសទ្ធិវិហារិកសះជាជម្ងឺ ម្នាលភិក្ខុទាំងឡាយ ទាំងនេះជា សទ្ធិវិហារិកវត្ត របស់ឧបជ្ឈាយ៍ តាមទំនងដែលឧបជ្ឈាយ៍ទាំងឡាយ គប្បីប្រព្រឹត្តដោយប្រពៃ ក្នុងសទ្ធិវិហារិកទាំងឡាយ។
[១០៦] សម័យនោះឯង ពួកអន្តេវាសិក មិនបានប្រព្រឹត្តដោយប្រពៃក្នុងអាចារ្យទាំងឡាយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច
ចប់ ភាណវារៈជាគំរប់ពីរ។
[១០៦] សម័យនោះឯង ពួកអន្តេវាសិក មិនបានប្រព្រឹត្តដោយប្រពៃក្នុងអាចារ្យទាំងឡាយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច