អាចរិយវត្ត១​ ​អន្តេវាសិក​វត្ត១​ ​ភិក្ខុ​ណា​មិន​បាន​ញុំាង​វត្ត​ឲ្យ​ពេញ​បរិបូណ៌​ទេ​ ​សីល​របស់​ភិក្ខុ​នោះ​ក៏​មិន​ពេញ​បរិបូណ៌​ដែរ​ ​ភិក្ខុ​ណា​មាន​សីល​មិន​បរិសុទ្ធ​ ​ខ្សត់​ប្រាជ្ញា​ ​ភិក្ខុ​នោះ​ក៏​មិនបាន​នូវ​ឯកគ្គតា​ចិត្ត​ឡើយ​ ​ភិក្ខុ​ណា​មានចិត្ត​រវើរវាយ​ ​មាន​អារម្មណ៍​រាយមាយ​ ​ភិក្ខុ​នោះ​ ​នឹង​មិនបាន​ឃើញ​ព្រះ​សទ្ធម្ម​ដោយ​ប្រពៃ​ ​កាលបើ​ភិក្ខុ​ណា​ ​មិនបាន​ឃើញ​ព្រះ​សទ្ធម្ម​ហើយ​ ​ភិក្ខុ​នោះ​នឹង​មិនបាន​រួចផុត​ចាក​ទុក្ខ​។​ ​ភិក្ខុ​ណា​ ​បាន​ញុំាង​វត្ត​ណា​នីមួយ​ ​ឲ្យ​ពេញ​បរិបូណ៌​ហើយ​សីល​របស់​ភិក្ខុ​នោះ​ក៏​ពេញ​បរិបូណ៌​ ​ភិក្ខុ​ណា​មាន​សីល​បរិសុទ្ធ​ ​ប្រកបដោយ​ប្រាជ្ញា​ ​ភិក្ខុ​នោះ​រមែង​បាន​ឯកគ្គតា​ចិត្ត​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់