(​របស់​លោក​)​ ​ហើយ​ធ្វើ​ទុក​ក្នុងចិត្ត​ចំពោះ​ភិក្ខុសង្ឃ​ទាំងអស់​នោះ​។​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បានឃើញ​បុគ្គល​ទ្រុស្តសីល​នោះ​ ​មានធម៌​លាមក​ ​មានមារយាទ​មិនល្អ​ ​គួរឲ្យ​គេ​រង្កៀស​ ​មានអំពើ​អាក្រក់​បិទបាំង​ទុក​ ​មិនមែន​ជា​សមណៈ​ ​តែ​ប្តេជ្ញា​ថា​ខ្លួន​ជា​សមណៈ​ ​មិន​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​តែ​ប្តេជ្ញា​ខ្លួន​ថា​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​ស្អុយ​ក្នុង​ ​មានចិត្ត​ជោក​ដោយ​រាគៈ​ ​កខ្វក់​ដូច​សម្រាម​ ​អង្គុយ​នៅក្នុង​កណ្តាល​ភិក្ខុសង្ឃ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​រក​បុគ្គល​នោះ​ ​លុះ​ចូល​ទៅ​ជិត​ហើយ​ ​ក៏​ពោល​ពាក្យ​នេះ​ ​ចំពោះ​បុគ្គល​នោះ​ថា​ ​នែ​អាវុសោ​ ​អ្នក​ចូរ​ក្រោក​ចេញ​ ​ដ្បិត​ព្រះមានព្រះភាគ​ ​ទ្រង់​បានឃើញ​អ្នកឯង​ច្បាស់​ហើយ​ ​អ្នក​លែង​បាន​នៅ​រួម​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ហើយ​។​ ​កាលដែល​ព្រះ​មហាមោគ្គល្លាន​ ​ពោល​យ៉ាងនេះ​ ​បុគ្គល​នោះ​ក៏​នៅ​ស្ងៀម​។​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​បុគ្គល​នោះ​ ​ជា​គំរប់​ពីរ​ដង​ទៀត​ថា​ ​នែ​អាវុសោ​ ​អ្នក​ចូរ​ក្រោក​ចេញ​ ​ដ្បិត​ព្រះមានព្រះភាគ​ ​ទ្រង់​បានឃើញ​អ្នក​ច្បាស់​ហើយ​ ​អ្នក​លែង​បាន​នៅ​រួម​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ហើយ​។​ ​បុគ្គល​នោះ​ ​ក៏​នៅ​ស្ងៀម​ ​អស់​វារៈ​ពីរ​ដង​ទៀត​។​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​បុគ្គល​នោះ​ ​ជា​គំរប់​បីដង​ទៀត​
ថយ | ទំព័រទី ២០៣ | បន្ទាប់