មាន​ទី​ទេរ​ទៅ​ដោយលំដាប់​ ​មិនមែន​ចោត​ជ្រៅ​ទៅ​តែម្តង​ ​ដូចជា​អណ្តូង​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​មហាសមុទ្រ​ ​ដែល​មាន​ទំនាប​ដោយលំដាប់​ ​មាន​ទី​ជម្រាល​ដោយលំដាប់​ ​មាន​ទី​ទេរ​ទៅ​ដោយលំដាប់​ ​មិនមែន​ចោត​ជ្រៅ​ទៅ​តែម្តង​ ​ដូច​អណ្តូង​ទេ​ ​ដោយធម្មតា​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​មិនដែល​កើត​ ​គួរ​អស្ចារ្យ​ទី១​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​
 [​១១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​នៅ​មានត​ទៅទៀត​ ​មហាសមុទ្រ​ ​មាន​ទឹក​តាំងនៅ​នឹងជា​ធម្មតា​ ​មិនដែល​ឡើង​ ​ឬ​ជោរ​ហួស​ច្រាំង​ទៅ​បានទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាសមុទ្រ​ ​តែង​មាន​ទឹក​តាំងនៅ​នឹង​ ​ជា​ធម្មតា​ ​មិនដែល​ឡើង​ ​ឬ​ជោរ​ហួស​ច្រាំង​បាន​ឡើយ​ ​ដោយធម្មតា​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​មិនដែល​កើតមាន​ ​គួរ​អស្ចារ្យ​ទី២​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​
 [​១១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​នៅ​មានត​ទៅទៀត​ ​មហាសមុទ្រ​ ​មិនដែល​មាន​សាកសព​ស្លាប់​នៅ​រួម​បានទេ​ ​បើ​សាកសព​ស្លាប់​ណា​មាននៅ​ក្នុង​មហាសមុទ្រ​ ​រលក​តែង​បន្សាត់​សាកសព​ស្លាប់​នោះ​ ​ទៅ​រក​ច្រាំង​ ​ផាត់​ឡើង​ទៅលើគោក​មួយរំពេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​មហាសមុទ្រ​ ​មិនដែល​មាន​សាកសព​ស្លាប់​នៅ​រួម​បាន​ ​បើ​សាកសព​ណា​ ​មាន​ក្នុង​
ថយ | ទំព័រទី ២០៥ | បន្ទាប់