ព្រះមានព្រះភាគ​ ​ទ្រង់​បន្ទោស​ ​ហើយ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​បញ្ឈប់​បាតិមោក្ខ​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​បរិសុទ្ធ​ ​មិន​មាន​អាបត្តិ​ ​ដោយ​ឥតមាន​រឿង​ ​ឥតមាន​ហេតុ​ទេ​ ​ភិក្ខុ​ណា​បញ្ឈប់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌១​ ​ប្រកបដោយ​ធម៌១​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌២យ៉ាង​ ​ប្រកបដោយ​ធម៌២យ៉ាង​។​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌៣យ៉ាង​ ​ប្រកបដោយ​ធម៌៣យ៉ាង​។​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌៤យ៉ាង​ ​ប្រកបដោយ​ធម៌៤យ៉ាង​។​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌៥យ៉ាង​ ​ប្រកបដោយ​ធម៌៥យ៉ាង​។​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌៦យ៉ាង​ ​ប្រកបដោយ​ធម៌៦យ៉ាង​។​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌៧យ៉ាង​ ​ប្រកបដោយ​ធម៌៧យ៉ាង​។​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌៨យ៉ាង​ ​ប្រកបដោយ​ធម៌៨យ៉ាង​។​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌៩យ៉ាង​ ​ប្រកបដោយ​ធម៌៩យ៉ាង​។​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌១០យ៉ាង​ ​ប្រកបដោយ​ធម៌១០យ៉ាង​។​
ថយ | ទំព័រទី ២១៩ | បន្ទាប់