បើ​យើង​ប្រាប់​ ​(​រឿង​នោះ​)​ ​ដល់​ពួក​គ្រហស្ថ​ ​គង់​លោក​មិន​គាប់ចិត្ត​ទេ​ ​ក៏​រឿង​ណា​មិន​គាប់ចិត្ត​ដល់​លោក​ ​យើង​នឹង​សើរើ​រឿង​លោក​នោះ​ ​ដូចម្តេច​បាន​ ​ព្រោះ​លោក​កំពុង​រាប់អាន​ ​(​យើង​)​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​លោក​នឹង​ធ្វើ​កម្ម​ណា​ ​គង់​លោក​នឹង​ប្រាកដ​ឡើង​ ​ព្រោះ​កម្ម​នោះ​មិនខាន​។​ ​ម្នាល​មោគ្គល្លាន​ ​ពួក​សាវ័ក​តែង​រក្សា​គ្រូ​បែបនេះ​ ​ដោយ​ញាណទស្សនៈ​។​ ​ក៏​ឯ​គ្រូ​មាន​សភាព​យ៉ាងនេះ​ ​តែង​នឹក​សង្ឃឹម​នូវ​ការ​រក្សា​ ​អំពី​ពួក​សាវ័ក​ដោយ​ញាណទស្សនៈ​។​ ​ម្នាល​មោគ្គល្លាន​ ​គ្រូ៥ពួក​នេះឯង​ ​តែង​មាន​ក្នុង​លោក​។​
 [​២១​]​ ​ម្នាល​មោគ្គល្លាន​ ​ចំណែកខាង​តថាគត​ ​ជា​បុគ្គល​មាន​សីល​បរិសុទ្ធ​ ​ប្តេជ្ញា​ថា​ ​តថាគត​មាន​សីល​បរិសុទ្ធ​ខ្លះ​ ​ថា​សីល​របស់​តថាគត​ ​បរិសុទ្ធ​ផូរផង់​ ​ឥត​មា​សៅហ្មង​ខ្លះ​ ​ពួក​សាវ័ក​ ​មិនបាន​រក្សា​តថាគត​ដោយ​សីល​ឡើយ​ ​តថាគត​សោត​ ​ក៏​មិន​នឹក​សង្ឃឹម​នូវ​ការ​រក្សា​អំពី​ពួក​សាវ័ក​ ​ដោយ​សីល​ទេ​។​ ​(​តថាគត​)​ ​មាន​អាជីវៈ​បរិសុទ្ធ​។​បេ​។​ ​មាន​ធម្មទេសនា​បរិសុទ្ធ​។​បេ​។​ ​មាន​វេយ្យាករណ៍​បរិសុទ្ធ​។​បេ​។​ ​មាន​ញាណទស្សនៈ​បរិសុទ្ធ​ ​ប្តេជ្ញា​ថា​ ​តថាគត​មាន​ញាណទស្សនៈ​បរិសុទ្ធ​ខ្លះ​ ​ថា​ញាណទស្សនៈ​
ថយ | ទំព័រទី ២២ | បន្ទាប់