បាន​ធ្វើ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​អាជីវ​វិបត្តិ​មិន​មាន​មូល​ ​ដែល​ភិក្ខុ​ធ្វើ​ហើយ១​ ​នេះ​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌៨យ៉ាង​។​
 [​១៤៨​]​ ​ដូចម្តេច​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌៨យ៉ាង​។​ ​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​សីលវិបត្តិ​មាន​មូល​ ​ដែល​ភិក្ខុ​មិនបាន​ធ្វើ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​សីលវិបត្តិ​មាន​មូល​ ​ដែល​ភិក្ខុ​ធ្វើ​ហើយ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​អាចារ​វិបត្តិ​មាន​មូល​ ​ដែល​ភិក្ខុ​មិនបាន​ធ្វើ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​អាចារ​វិបត្តិ​មាន​មូល​ ​ដែល​ភិក្ខុ​ធ្វើ​ហើយ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​ទិដ្ឋិ​វិបត្តិ​មាន​មូល​ ​ដែល​ភិក្ខុ​មិនបាន​ធ្វើ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​ទិដ្ឋិ​វិបត្តិ​មាន​មូល​ ​ដែល​ភិក្ខុ​ធ្វើ​ហើយ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​អាជីវ​វិបត្តិ​មាន​មូល​ ​ដែល​ភិក្ខុ​មិនបាន​ធ្វើ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​អាជីវ​វិបត្តិ​មាន​មូល​ ​ដែល​ភិក្ខុ​ធ្វើ​ហើយ១​ ​នេះ​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌៨យ៉ាង​។​
 [​១៤៩​]​ ​ដូចម្តេច​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌៩យ៉ាង​។​ ​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​សីលវិបត្តិ​មិន​មាន​មូល​ ​ដែល​ភិក្ខុ​មិនបាន​ធ្វើ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​សីលវិបត្តិ​មិន​មាន​មូល​
ថយ | ទំព័រទី ២២៦ | បន្ទាប់