ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សាបសូន្យ​ ​មុខ​ជា​នឹង​កើតមាន​ដល់​ទេវទត្ត​ ​(​ដរាប​នោះ​)​ ​មិនខាន​ ​ឯ​ការ​ចំរើន​ក្នុង​កុសលធម៌​ ​មិន​មាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​គេ​ច្របាច់​ទឹ​កប្រ​ម៉ាត់​ ​(​ត្រី​ ​ឬ​ខ្លាឃ្មុំ​)​ ​ដាក់​ក្នុង​ច្រមុះ​ឆ្កែកាច​ ​ឆ្កែ​នោះ​ ​រឹតតែ​កាច​ឡើង​ជាង​ដើម​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏ដូចជា​អជាត​សត្តុ​កុមារ​ ​ទៅ​ដោយ​រថ៥រយ​ ​បម្រើ​ទេវទត្ត​ ​ទាំង​ល្ងាច​ ​ទាំង​ព្រឹក​ ​ទាំង​ឲ្យ​អ្នកនាំ​សម្រាប់​ ​យក​សម្រាប់៥រយ​ថាស​ទៅ​ប្រគេន​ ​(​ទេវទត្ត​)​ ​ដរាបណា​ ​សេចក្តី​សាបសូន្យ​ ​មុខ​ជា​នឹង​កើតមាន​ដល់​ទេវទត្ត​ ​(​ដរាប​នោះ​)​ ​ពុំខាន​ ​ការ​ចំរើន​ក្នុង​កុសលធម៌​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​កើតឡើង​ហើយ​ ​ដល់​ទេវទត្ត​ ​ដើម្បី​សម្លាប់​ខ្លួន​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​កើតឡើង​ហើយ​ ​ដល់​ទេវទត្ត​ ​ដើម្បី​សេចក្តី​វិនាស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដើមចេក​ចេញ​ផ្លែ​ ​ដើម្បី​សម្លាប់​ដើម​ ​ចេញ​ផ្លែ​ ​ដើម្បី​វិនាស​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​កើតឡើង​ហើយ​ដល់​ទេវទត្ត​ ​ដើម្បី​សម្លាប់​ខ្លួន​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​កើតឡើង​ហើយ​ ​ដល់​ទេវទត្ត​ ​ដើម្បី​សេចក្តី​វិនាស​ ​ក៏​ដូច្នោះ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឫស្សី​ចេញ​ផ្លែ​ ​ដើម្បី​សម្លាប់​ដើម​ ​ចេញ​ផ្លែ​ ​ដើម្បី​សេចក្តី​វិនាស​ ​យ៉ាងណា​
ថយ | ទំព័រទី ២៤ | បន្ទាប់