ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​ធ្វើ​បកាសនីយ​កម្ម​ ​ដល់​ទេវទត្ត​ ​ក្នុង​នគររាជ​គ្រឹះ​ ​(​ដ្បិត​)​ ​ពីដើម​ ​ទេវទត្ត​ ​មាន​ប្រក្រតី​ផ្សេង​ ​ឥឡូវនេះ​ ​មាន​ប្រក្រតី​ផ្សេង​ ​ទេវទត្ត​ ​ធ្វើអំពើ​ណា​ដោយ​កាយ​ ​វាចា​ ​អំពើនោះ​ ​នាំ​គាត់​ឲ្យ​លែង​បានឃើញ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ហើយ​ ​ទេវទត្ត​ ​ត្រូវ​គេ​ឃើញ​ ​ដោយ​កម្ម​នោះ​តែ​ម្យ៉ាង​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​ធ្វើ​បកាសនីយ​កម្ម​ ​ដល់​ទេវទត្ត​ ​ក្នុង​នគររាជ​គ្រឹះ​ ​(​ដ្បិត​)​ ​ពីដើម​ ​ទេវទត្ត​ ​មាន​ប្រក្រតី​ផ្សេង​ ​ឥឡូវនេះ​ ​មាន​ប្រក្រតី​ផ្សេង​ ​ទេវទត្ត​ ​ធ្វើអំពើ​ណា​ដោយ​កាយ​ ​វាចា​ ​អំពើនោះ​ ​នាំ​គាត់​ឲ្យ​លែង​បានឃើញ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ហើយ​ ​ទេវទត្ត​ ​ត្រូវ​គេ​ឃើញ​ ​ដោយ​កម្ម​នោះ​តែ​ម្យ៉ាង​។​ ​ការ​ធ្វើ​បកាសនីយ​កម្ម​ ​ដល់​ទេវទត្ត​ ​ក្នុង​នគររាជ​គ្រឹះ​ថា​ ​កាលពីដើម​ ​ទេវទត្ត​ ​មាន​ប្រក្រតី​ផ្សេង​ ​ឥឡូវនេះ​ ​មាន​ប្រក្រតី​ផ្សេង​ ​ទេវទត្ត​ ​ធ្វើអំពើ​ណា​ដោយ​កាយ​ ​វាចា​ ​អំពើនោះ​ ​នាំ​គាត់​ឲ្យ​លែង​បានឃើញ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ហើយ​ ​ទេវទត្ត​ ​ត្រូវ​គេ​ឃើញ​ ​ដោយ​កម្ម​នោះ​តែ​ម្យ៉ាង​ ​ដូច្នេះ​ ​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​
ថយ | ទំព័រទី ២៨ | បន្ទាប់