ជា​អ្នកដំណើរ​ ​យើង​ទទួល​ឲ្យ​ឱវាទ​ដូចម្តេច​បាន​។​ ​ភិក្ខុនី​ទាំងឡាយ​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​មេត្តា​ទទួល​ឲ្យ​ឱវាទ​ ​ដ្បិត​ហេតុនេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​ថា​ ​លើកលែងតែ​ភិក្ខុ​ល្ងង់​ ​លើកលែងតែ​ភិក្ខុ​ឈឺ​ចេញ​ ​ត្រូវឲ្យ​ភិក្ខុ​ក្រៅពី​នេះ​ទទួល​ឲ្យ​ឱវាទ​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​លើកលែង​ភិក្ខុ​ល្ងង់​ ​លើកលែង​ភិក្ខុ​ឈឺ​ ​និង​ភិក្ខុ​អ្នកដំណើរ​ ​ឲ្យ​ភិក្ខុ​ដែល​ក្រៅពី​នេះ​ ​ទទួល​ឲ្យ​
​ឱវាទ​បាន​។​
 [​២១៣​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ជា​អ្នក​នៅក្នុង​ព្រៃ​។​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​មេត្តា​ទទួល​ឲ្យ​ឱវាទ​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​ម្នាលនាង​ ​ដ្បិត​យើង​ជា​អ្នក​នៅក្នុង​ព្រៃ​ ​យើង​នឹង​ទទួល​ឲ្យ​ឱវាទ​ដូចម្តេច​បាន​។​ ​ភិក្ខុនី​ទាំងឡាយ​និយាយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​មេត្តា​ទទួល​ឲ្យ​ឱវាទ​ ​ដ្បិត​ហេតុនេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​ឲ្យ​លើកលែងតែ​ភិក្ខុ​ល្ងង់​ ​លើកលែងតែ​ភិក្ខុ​ឈឺ​ ​និង​លើកលែងតែ​ភិក្ខុ​អ្នកដំណើរ​ចេញ​ ​ឲ្យ​ភិក្ខុ​ក្រៅពី​នេះ​ទទួល​ឲ្យ​ឱវាទ​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ២៩៦ | បន្ទាប់