[​២១៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ទ្រទ្រង់​វត្ថពន្ធ​ចង្កេះ​វែង​ៗ​ ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​វត្ថពន្ធ​ចង្កេះ​នោះ​(​១​)​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​ស្រី​គ្រហស្ថ​អ្នក​បរិភោគ​កាម​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​ទ្រទ្រង់​វត្ថពន្ធ​ចង្កេះ​វែង​ទេ​ ​ភិក្ខុនី​ណា​ទ្រទ្រង់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​វត្ថពន្ធ​ចង្កេះ​ល្មម​ព័ទ្ធ​តែ១ជុំ​បាន​ ​មិន​ត្រូវ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​វត្ថពន្ធ​ចង្កេះ​នោះ​ទេ​ ​ភិក្ខុនី​ណា​ចង​រឹត​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២១៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​ផ្ទាំង​ដែល​ធ្វើអំពី​បន្ទោះឫស្សី​ ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​ផ្ទាំង​ស្បែក​ ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​ផ្ទាំងសំពត់ស​ ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​សំណុំ​សំ​ពត់​ស​ ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​ខ្មាញ់​សំ​ពត់​ស​ ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​ផ្ទាំង​សំពត់​មាន​ពណ៌​ ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​សំណុំ​សំពត់​មាន​ពណ៌​ ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​ខ្មាញ់​សំពត់​មាន​ពណ៌​ ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​សំណុំ​សំពត់សូត្រ​ ​ចង​រឹត​ឆ្អឹងជំនីរ​ ​ដោយ​ខ្មាញ់​សំពត់សូត្រ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​
(​១​)​​ ​អដ្ឋកថា​ពន្យល់​ថា​ ​ចង​រឹង​ឆ្អឹងជំនីរ​ឲ្យ​ទន់​ដោយ​វត្ថពន្ធ​ចង្កេះ​ ​ហាក់ដូចជា​នាង​ទារិកា​ ​ជា​គ្រហស្ថ​ ​រុំ​ដោយ​សំពត់​ចោមពុង​ ​គឺ​សំពត់​បិទ​ដោះ​។​ ​
ថយ | ទំព័រទី ២៩៨ | បន្ទាប់