ទាំងឡាយ​ ​ចូល​ទៅ​គយគន់​និមិត្ត​ ​របស់​បុរស​សោះ​។​ ​ភិក្ខុនី​ទាំងនោះ​ ​ក៏​ប្រាប់​រឿង​នុ៎ះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​គយគន់​មើល​និមិត្ត​របស់​បុរស​ ​ភិក្ខុនី​ណា​ចូល​ទៅ​គយគន់​មើល​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២២៨​]​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​ឲ្យ​អាមិសៈ​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ ​ក៏​ឲ្យ​អាមិសៈ​ ​(​នោះ​)​ ​ទៅ​ពួក​ភិក្ខុនី​។​ ​មនុស្ស​ទាំងឡាយ​នាំគ្នា​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​លោកម្ចាស់​ទាំងនេះ​ឲ្យ​ ​(​អាមិសៈ​)​ ​ដែលគេ​ឲ្យ​សម្រាប់​ឆាន់​ខ្លួនឯង​ ​ទៅ​អ្នកឯទៀត​ទេ​ ​យើង​ទាំងឡាយ​មិន​ចេះ​ឲ្យ​ទាន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវឲ្យ​ ​(​អាមិសៈ​)​ ​ដែលគេ​ឲ្យ​សម្រាប់​ឆាន់​ ​ទៅ​អ្នកឯទៀត​ទេ​ ​
​ភិក្ខុ​ណា​ឲ្យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២២៩​]​ ​សម័យ​នោះ​ឯង​ ​អាមិសៈ​របស់​ពួក​ភិក្ខុ​ ​ក៏​សម្បូណ៌​ច្រើនឡើង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​
ថយ | ទំព័រទី ៣០៨ | បន្ទាប់