យ៉ាងនេះ​ថា​ ​នាង​មិនមែន​ឥត​និមិត្ត​ទេ​ឬ​ ​នាង​មិនមែន​មានហេតុ​គ្រាន់តែ​ជា​និមិត្ត​ទេ​ឬ​ ​នាង​មិនមែន​មិន​មាន​ឈាម​ទេ​ឬ​ ​នាង​មិន​មាន​ឈាម​ជានិច្ច​ទេ​ឬ​ ​នាង​មិនមែន​មាន​សំពត់​ទ្រនាប់​ជានិច្ច​ទេ​ឬ​ ​នាង​មិនមែន​មាន​ឈាមរដូវ​ហូរ​ជានិច្ច​ទេ​ឬ​ ​នាង​មិនមែន​ជា​សិខរិ​ណី​ទេ​ឬ​ ​នាង​មិនមែន​ជា​ស្រី្ត​ខ្ទើយ​ទេ​ឬ​ ​នាង​មិនមែន​ជា​ស្រ្តី​មាន​រូប​ដូច​ប្រុស​ទេ​ឬ​ ​នាង​ឥតមាន​ទ្វារ​មគ្គ​រលាយ​ចូលគ្នា​ទេ​ឬ​ ​នាង​មិនមែន​ជា​ឧភតោ​ព្យញ្ជន​កា​ទេ​ឬ​ ​(​ម្យ៉ាងទៀត​)​ ​អាពាធ​យ៉ាងនេះ​ ​គឺ​ ​ឃ្លង់​ ​ពក​ ​ស្រែង​ ​ស្រកី​អណ្តែង​ ​ឆ្កួតជ្រូក​ ​នាង​មាន​ឬទេ​ ​នាង​ជា​មនុស្ស​ឬ​ ​នាង​ជា​ស្ត្រី​ឬ​ ​នាង​ជា​អ្នកជា​ឬ​ ​នាង​មិន​មាន​ជំពាក់បំណុល​គេ​ទេ​ឬ​ ​នាង​មិនមែន​ជា​អ្នកបំរើ​ព្រះរាជា​ទេ​ឬ​ ​មាតាបិតា​ ​និង​ប្តី​ ​(​របស់​នាង​)​ ​បាន​អនុញ្ញាត​ហើយ​ឬ​ ​នាង​មាន​អាយុ​គ្រប់២០ឆ្នាំ​ហើយ​ឬ​ ​នាង​មាន​បាត្រ​ ​និង​ចីវរ​គ្រប់គ្រាន់​ហើយ​ឬ​ ​នាង​ឈ្មោះ​អ្វី​ ​បវត្តិ​នី​ ​(​ឧបជ្ឈាយ៍​)​ ​របស់​នាង​ឈ្មោះ​អ្វី​។​
 [​២៣៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​សួរ​ ​អន្តរាយិក​ធម៌​ ​ចំពោះ​ពួក​ភិក្ខុនី​។​ ​ឧបសម្បទា​បេ​ក្ខា​ទាំងឡាយ​អៀនខ្មាស​ ​មានមុខ​ឱន​ចុះ​ ​មិន​អាច​នឹង​ឆ្លើយ​ប្រាប់​បាន​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត
ថយ | ទំព័រទី ៣១៣ | បន្ទាប់