ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​លំដាប់​ទី​ចាស់​ខ្ចី​ ​ចំពោះ​ភិក្ខុនី៨រូប​ ​និង​ទី​តាមលំដាប់​មុនក្រោយ​ ​ដល់​ភិក្ខុនី​ទាំងឡាយ​ក្រៅពីនោះ​ ​ក្នុង​រោង​ឆាន់​ ​កន្លែង​ដទៃទៀត​ ​ភិក្ខុនី​មិន​ត្រូវ​ឃាត់​លំដាប់​ទី​ចាស់​ខ្ចី​ទេ​ ​ភិក្ខុនី​ណា​ឃាត់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​២៤៨​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុនី​មិនបាន​បវារណា​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ ​មិន​ត្រូវ​មិន​បវារណា​ទេ​ ​ភិក្ខុនី​ណា​មិន​បវារណា​ ​វិន័យធរ​ ​ត្រូវ​វិនិច្ឆ័យ​តាម​អាបត្តិ​។​
 [​២៤៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​បវារណា​ដោយខ្លួនឯង​ ​មិន​បវារណា​នឹង​ភិក្ខុសង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិនទាន់​បវារណា​ដោយខ្លួនឯង​ ​មិន​ត្រូវ​បវារណា​នឹង​ភិក្ខុសង្ឃ​ទេ​ ​ភិក្ខុនី​ណា​មិន​បវារណា​ ​វិន័យធរ​ត្រូវ​វិនិច្ឆ័យ​តាម​អាបត្តិ​។​
 [​២៥០​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​បវារណា​ក្នុង​ទីមួយ​ជាមួយនឹង​ពួក​ភិក្ខុ​ ​ហើយ​ធ្វើ​កោលាហល​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ៣២៥ | បន្ទាប់