ពោល​ដាស់តឿន​ភិក្ខុនី​សង្ឃ​ ​កាលបើ​ឃើញច្បាស់​ហើយ​ ​នឹង​សម្តែង​ចេញ​។​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​។​បេ​។​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ភិក្ខុនី​សង្ឃ​ ​សូម​បវារណា​នឹង​ភិក្ខុសង្ឃ​ ​ដោយ​ឃើញ​ក្តី​ ​ដោយ​ឮ​ក្តី​ ​ដោយ​រង្កៀស​ក្តី​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​សូម​ភិក្ខុសង្ឃ​ ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ពោល​ដាស់តឿន​ភិក្ខុនី​សង្ឃ​ ​កាលបើ​ឃើញច្បាស់​ហើយ​ ​នឹង​សម្តែង​ចេញ​។​
 [​២៥៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ឃាត់​ឧបោសថ​ ​ឃាត់​បវារណា​របស់​ពួក​ភិក្ខុ​ ​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អ​ធិ​រណ៍​)​ ​ផ្តើម​អនុ​វា​ទា​ធិ​រណ៍​ ​ឲ្យ​ភិក្ខុ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​ ​ចោទ​ ​(​ភិក្ខុ​)​ ​រំលឹក​ ​(​ភិក្ខុ​)​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​ឃាត់​ឧបោសថ​របស់​ភិក្ខុ​ ​សូម្បី​ឃាត់​ហើយ​ ​ក៏​ឈ្មោះថា​ ​មិនបាន​ឃាត់​ឡើយ​ ​កាលបើ​ឃាត់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ភិក្ខុនី​មិន​ត្រូវ​ឃាត់​បវារណា​ ​សូម្បី​ឃាត់​ហើយ​ ​ក៏​ឈ្មោះថា​ ​មិនបាន​ឃាត់​ ​កាលបើ​ឃាត់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ភិក្ខុនី​មិន​ត្រូវ​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អធិករណ៍​)​ ​សូម្បី​ធ្វើ​ហើយ​ ​ក៏​ឈ្មោះថា​ ​មិនបាន​ធ្វើ​ ​កាលបើ​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ភិក្ខុនី​មិន​ត្រូវ​ផ្តើម​អនុ​វា​ទា​ធិ​ក​រណ៌​ ​សូម្បី​ផ្តើម​ហើ​ ​ក៏​ឈ្មោះថា​ ​មិនបាន​ផ្តើម​ ​កាលបើ​ផ្តើម​
ថយ | ទំព័រទី ៣២៨ | បន្ទាប់