ក៏​ឈ្មោះថា​បើក​ដោយ​ប្រពៃ​ ​ភិក្ខុ​ដែល​បើក​ ​មិន​ត្រូវអាបត្តិ​ ​ឲ្យ​ភិក្ខុ​ចោទ​(​ភិក្ខុនី​)​ ​ទោះបី​ភិក្ខុ​ចោទ​ហើយ​ ​ក៏​ឈ្មោះថា​ចោទ​ដោយ​ប្រពៃ​ ​ភិក្ខុ​ដែល​ចោទ​ ​មិន​ត្រូវអាបត្តិ​ ​ឲ្យ​ភិក្ខុ​រំលឹក​ ​(​ភិក្ខុនី​)​ ​ទោះបី​ភិក្ខុ​រំលឹក​ហើយ​ ​ក៏​ឈ្មោះថា​រំលឹក​ដោយ​ប្រពៃ​ ​ភិក្ខុ​ដែល​រំលឹក​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 ​[​២៥៦​]​ ​សម័យ​នោះ​ឯង​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទៅ​ដោយ​យាន​ដែល​ទឹម​គោញី​ ​មាន​ប្រុស​ជា​អ្នក​បរ​ខ្លះ​ ​ដែល​ទឹម​គោឈ្មោល​ ​មាន​ស្រី​ជា​អ្នក​បរ​ខ្លះ​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូចជា​ស្រី​អ្នកលេង​ទឹក​ក្នុង​ទន្លេ​គង្គា​ ​និង​ទន្លេ​មហី​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​ទៅ​ដោយ​យាន​ទេ​ ​ភិក្ខុនី​ណា​ទៅ​ ​វិន័យធរ​ត្រូវ​វិនិច្ឆ័យ​តាម​អាបត្តិ​។​
 [​២៥៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី១រូប​ ​មាន​ជម្ងឺ​ ​មិន​អាច​នឹង​ដើរទៅ​ដោយ​ជើង​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ ​ដែល​មាន​ជម្ងឺ​ទៅ​ដោយ​យាន​បាន​។​ ​លំដាប់នោះ​ ​ភិក្ខុនី​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​(​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​អនុញ្ញាត​យាន​)​ ​
ថយ | ទំព័រទី ៣៣០ | បន្ទាប់