ប្រាប់​សង្គីតិ​ ​និង​ត្រូវ​ប្រាប់​ពួក​ភិក្ខុនី​ថា​ ​នាង​ទាំងឡាយ​ត្រូវ​ប្រាប់​និស្ស័យ៣យ៉ាង​ផង​ ​អករណីយកិច្ច៨យ៉ាង​ផង​ ​ដល់​ភិក្ខុនី​ថ្មី​នោះ​។​
 [​២៦១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ទៅ​នៅក្នុង​ព្រៃ​។​ ​ពួក​អ្នកលេង​តែង​ប្រទូស្ត​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​នៅក្នុង​ព្រៃ​ទេ​ ​ភិក្ខុនី​ណា​នៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​២៦២​]​ ​សម័យ​នោះ​ឯង​ ​ឧបាសក​ម្នាក់​ប្រគេន​ឃ្លាំង​(​សម្រាប់​ដាក់​របស់​)​ ​ដល់​ភិក្ខុនី​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឃ្លាំង​។​ ​ឃ្លាំង​ក៏​មិន​គ្រប់គ្រាន់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ផ្ទះ​។​ ​ផ្ទះ​ក៏​នៅតែ​មិន​គ្រប់គ្រាន់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​នវកម្ម​ ​(​ការងារ​ថ្មី​)​។​ ​នវកម្ម​ក៏​នៅតែ​មិន​គ្រប់គ្រាន់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​នវកម្ម​នោះ​ទៅជា​របស់​បុគ្គល​វិញ​។​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់