[​២៧៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​ងូតទឹក​ ​(​បែរមុខ​ទៅ​)​ ​ក្នុង​ទី​ច្រាស​ខ្សែទឹក​ ​ហើយ​ត្រេកអរ​នឹង​សម្ផស្ស​ខ្សែទឹក​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​ងូតទឹក​ ​(​បែរមុខ​ទៅ​)​ ​កាន់​ទី​ច្រាស​ខ្សែទឹក​ ​ភិក្ខុនី​ណា​ងូត​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​២៧៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​ងូតទឹក​ក្នុង​ទី​ដែល​មិនមែន​ជា​កំពង់​។​ ​ពួក​អ្នកលេង​ទៅ​ប្រទូស្ត​ ​(​ធ្វើ​អសទ្ធម្ម​)​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​ងូតទឹក​ក្នុង​ទី​មិនមែន​ជា​កំពង់​ ​ភិក្ខុនី​ណា​ងូត​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៧៦​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​ងូតទឹក​ក្នុង​កំពង់ទឹក​សម្រាប់​បុរស​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូចជា​ស្រី​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​ងូតទឹក​ ​ក្នុង​កំពង់​សម្រាប់​បុរស​ទេ​ ​ភិក្ខុនី​ណា​ងូត​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ងូតទឹក​ ​ក្នុង​កំពង់​សម្រាប់​ស្រី​ដ៏​ប្រសើរ​ ​គឺ​ភិក្ខុនី​ផងគ្នា​។​

​ភាណវារៈ​ ​ទី៣​។​
​ចប់​ ​ភិក្ខុនី​ខន្ធកៈ​ ​ទី១០​។​
​ក្នុង​ខន្ធកៈ​នេះ​ ​មានរឿង១០៦​។

ថយ | ទំព័រទី ៣៤៣ | បន្ទាប់