រឿង​ព្រះ​នាង​ប​ជា​បតី​គោតមី​ ​ទូល​សូមឲ្យ​ទ្រង់​អនុញ្ញាត​ ​ការគោរព​ដល់​ភិក្ខុ​ ​ភិក្ខុនី​ ​តាមលំដាប់​ចាស់​ខ្ចី​ ​ហើយ​ព្រះអង្គ​ ​ទ្រង់​ឃាត់​ថា​ ​មិនបាច់​តថាគត​អនុញ្ញាត​ទេ១​ ​រឿង​ព្រះ​នាង​ប​ជា​បតី​គោតមី​ ​ទូល​សួរ​អំពី​សាធារណៈ​ ​និង​អសាធារណ​សិក្ខាបទ១​ ​រឿង​ទ្រង់ប្រទាន​ឱវាទ១​ ​រឿង​ទ្រង់​អនុញ្ញាត​បាតិមោក្ខ១​ ​រឿង​ពួក​ភិក្ខុ​សង្ស័យ​ថា​ ​ត្រូវ​នរណា​ ​សម្តែង​បាតិមោក្ខ១​ ​រឿង​ភិក្ខុ​ចូល​ទៅកាន់​សំណាក់​ភិក្ខុនី១​ ​រឿង​ពួក​ភិក្ខុនី​មិន​ចេះ​បាតិមោក្ខ១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​ប្រាប់​បា​តិ​មោក្ខុ​ទ្ទេស១​ ​រឿង​ភិក្ខុនី​មិន​សំដែង​អាបត្តិ១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​ភិក្ខុ​ទទួល​អាបត្តិ​របស់​ពួក​ភិក្ខុនី១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​ភិក្ខុ​ប្រាប់​ដល់​ការសំដែង​អាបត្តិ​ ​ដល់​ពួក​ភិក្ខុនី១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ផងគ្នា​ ​ទទួល​អាបត្តិ១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​ភិក្ខុ​ប្រាប់​ការ​ទទួល​អាបត្តិ​ ​ដល់​ពួក​ភិក្ខុនី១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​ភិក្ខុ​ធ្វើ​កម្ម​ ​ដល់​ពួក​ភិក្ខុនី១​ ​រឿង​មនុស្ស​ទាំងឡាយ​ពោលទោស​ថា​ ​ភិក្ខុនី​ទាំងនេះ​ ​ជា​ប្រពន្ធ​របស់​ភិក្ខុ១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​ភិក្ខុ​ប្រាប់​ការ​ធ្វើ​កម្ម​ ​ដល់​ពួក​ភិក្ខុនី១​ ​រឿង​ភិក្ខុនី​ឈ្លោះ​គ្នា​កណ្តាល​សង្ឃ១​ ​រឿង​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់