កុមារ​ក្តី​ ​ទេវទត្ត​ក្តី​ ​ពួក​ភិក្ខុ​ក្តី​ ​យើង​មិន​ត្រូវ​សម្លាប់​ទេ​ ​(​រឿង​នេះ​)​ ​គួរ​យើង​ក្រាបទូល​ ​ដល់​ព្រះរាជា​សិន​ ​បើ​ព្រះរាជា​មាន​ព្រះរាជឱង្ការ​យ៉ាងណា​ ​សឹម​យើង​ធ្វើ​យ៉ាងនោះ​។​ ​ព្រះរាជា​ទ្រង់​មាន​ព្រះ​ឱង្ការ​ថា​ ​ម្នាល​នាយ​ ​ព្រះពុទ្ធ​ក្តី​ ​ព្រះធម៌​ក្តី​ ​ព្រះសង្ឃ​ក្តី​ ​នឹង​ធ្វើអ្វី​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចាត់​ឲ្យ​ភិក្ខុសង្ឃ​ប្រកាស​ទោស​ទេវទត្ត​ ​ក្នុង​នគររាជ​គ្រឹះ​ថា​ ​កាលពីដើម​ ​ទេវទត្ត​ ​មាន​ប្រក្រតី​ផ្សេង​ ​ឥឡូវនេះ​ ​មាន​ប្រក្រតី​ផ្សេង​ ​ទេវទត្ត​ ​ធ្វើអំពើ​ណា​ដោយ​កាយ​ ​វាចា​ ​អំពើនោះ​ ​នាំ​គាត់​ឲ្យ​លែង​បានឃើញ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ហើយ​ ​ទេវទត្ត​ ​ត្រូវ​គេ​ឃើញ​ ​ដោយ​កម្ម​នោះ​តែ​ម្យ៉ាង​ ​ជាមុន​រួចហើយ​ ​មិន​ដូច្នោះ​ឬ​។​ ​បណ្តា​ពួក​មហាមាត្រ​ទាំងនោះ​ ​មហាមាត្រ​ពួក​ណា​ ​វិនិច្ឆ័យ​សេចក្តី​ថា​ ​យើង​ត្រូវ​សម្លាប់​ទាំង​កុមារ​ ​ទាំង​ទេវទត្ត​ ​ទាំង​ពួក​ភិក្ខុ​ ​(​ព្រះរាជា​)​ ​ទ្រង់​ហូតងារ​មហាមាត្រ​ទាំងនោះ​។​ ​មហាមាត្រ​ពួក​ណា​វិនិច្ឆ័យ​ថា​ ​យើង​មិន​ត្រូវ​សម្លាប់​ពួក​ភិក្ខុ​ ​ព្រោះ​ពួក​ភិក្ខុ​មិនបាន​ប្រទូស្ត​អ្វី​ទេ​ ​យើង​ត្រូវ​សម្លាប់​តែ​ព្រះរាជ​កុមារ​ ​និង​ទេវទត្ត​ ​(​ព្រះរាជា​)​ ​ក៏​បន្ថយ​ឋានន្តរ​មហាមាត្រ​ទាំងនោះ​ ​ក្នុង​ថ្នាក់ទាប​វិញ​។​ ​មហាមាត្រ​ពួក​ណា​វិនិច្ឆ័យ​ថា​ ​កុមារ​ក្តី​ ​ទេវទត្ត​ក្តី​ ​ភិក្ខុ​ទាំងឡាយ​ក្តី​ ​យើង​មិន​ត្រូវ​សម្លាប់​ ​គួរ​យើង​ក្រាបទូល​ដល់​ព្រះរាជា​សិន​ ​បើ​ព្រះរាជា​មាន​ព្រះរាជឱង្ការ​យ៉ាងណា​ ​សឹម​យើង​ធ្វើ​យ៉ាងនោះ​ ​(​ព្រះរាជា​)​ ​ក៏​តាំង​មហាមាត្រ​ទាំងនោះ​
ថយ | ទំព័រទី ៣៥ | បន្ទាប់