[​២៧៩​]​ ​ភិក្ខុ​ទាំងឡាយ​ពោល​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​សូម​ព្រះ​ថេ​រៈ​ជ្រើ​រើ​នូវ​ភិក្ខុ​ទាំងឡាយ​ចុះ​។​ ​ទើប​ព្រះ​មហា​កស្ស​មាន​អាយុ​ ​ជ្រើសរើស​នូវ​ព្រះអរហន្ត​ទាំងឡាយ​ ​បាន​ចំនួន៤៩៩អង្គ​។​ ​ភិក្ខុ​ទាំងឡាយ​ ​និយាយ​ពាក្យ​នេះ​ ​នឹង​ព្រះ​មហា​កស្ស​មាន​អាយុ​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ព្រះ​អានន្ទ​មាន​អាយុ​នេះ​ ​នៅជា​សេក្ខបុគ្គល​ពិតមែន​ ​តែ​លោក​មិន​អាច​នឹង​លុះដោយ​ឆន្ទាគតិ​ ​ទោសាគតិ​ ​មោហាគតិ​ ​ភយាគតិ​ទេ​ ​ធម៌​ក្តី​ ​វិន័យ​ក្តី​ ​ព្រះ​អានន្ទ​នេះ​ ​បាន​សិក្សា​រៀនសូត្រ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ជាច្រើន​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​សូម​ព្រះ​ថេរៈ​ជ្រើសរើស​យក​ព្រះ​អានន្ទ​មាន​អាយុ​ផង​។​ ​ទើប​ព្រះ​មហា​កស្ស​មាន​អាយុ​ ​ជ្រើសរើស​យក​ព្រះ​អានន្ទ​មាន​អាយុ​បញ្ចូល​ផង​ ​(​ជា៥០០អង្គ​)​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​ជា​ថេរៈ​ ​មាន​សេចក្តី​រិះគិត​ដូច្នេះ​ថា​ ​យើង​ទាំងឡាយ​គប្បី​សង្គាយនា​ធម៌​ ​និង​វិន័យ​ក្នុង​ទីណា​ហ្ន៎​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​ជា​ថេរៈ​ ​មាន​សេចក្តី​រិះគិត​ឃើញ​ដូច្នេះ​ថា​ ​នគររាជ​គ្រឹះ​ ​ជា​ស្រុក​មាន​ទីគោ​ចរ​ក៏​ច្រើន​ ​មាន​សេនាសនៈ​ក៏​ច្រើន​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​រាល់គ្នា​ ​ទៅ​នៅចាំ​វស្សា​ក្នុង​នគររាជ​គ្រឹះ​ ​ទើប​អាច​នឹង​សង្គាយនា​ ​នូវ​ធម៌​និង​វិន័យ​បាន​ ​ឯ​ភិក្ខុ​ទាំងឡាយ​ឯទៀត​ ​កុំ​គប្បី​ចូល​ទៅ​នៅចាំ​វស្សា​ ​ក្នុង​នគររាជ​គ្រឹះ​ឡើយ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​មហា​កស្ស​មាន​អាយុ​ ​
ថយ | ទំព័រទី ៣៥៩ | បន្ទាប់