ចំពោះ​ព្រះ​អានន្ទ​មាន​អាយុ​ ​ហើយ​សួរ​តទៅទៀត​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ ​សាមញ្ញ​ផល​សូត្រ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ក្នុង​ទីណា​។​ ​ក្នុង​ជី​វក​ម្ព​វ័ន​ ​ក្បែរ​ក្រុង​រាជគ្រឹះ​ ​លោកម្ចាស់​។​ ​ទ្រង់​សំដែង​ជាមួយនឹង​បុគ្គល​ណា​។​ ​ទ្រង់​សំដែង​ជាមួយនឹង​ព្រះបាទ​អជាត​សត្តុ​រាជ​ ​វេ​ទេ​ហិ​បុត្ត​។​ ​គ្រានោះ​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​សួរ​និទាន​ផង​ ​សួរ​បុគ្គល​ផង​ ​នៃ​សាមញ្ញ​សូត្រ​ ​ចំពោះ​ព្រះ​អានន្ទ​មាន​អាយុ​ ​ហើយ​សួរ​នូវ​និកាយ​ទាំង៥​ ​ដោយ​ឧបាយ​នេះឯង​។​ ​ឯ​ព្រះ​អានន្ទ​មាន​អាយុ​ ​កាលបើ​ព្រះ​មហាកស្សប​ ​សួរ​សព្វគ្រប់​ហើយ​ ​ក៏បាន​ដោះស្រាយ​ដោយសព្វគ្រប់​។​
 [​២៨៤​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ពោល​ដូច្នេះ​នឹង​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ថា​ ​បពិត្រ​ព្រះករុណា​ទាំងឡាយ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​កាលដែល​ទៀបនឹង​បរិនិព្វាន​ ​បាន​មាន​ព្រះបន្ទូល​យ៉ាងនេះ​នឹង​ខ្ញុំ​ព្រះករុណា​ថា​ ​នែ​អានន្ទ​ ​លុះ​អំណឹះ​ឥត​អំពី​តថាគត​ទៅ​ហើយ​ ​បើ​សង្ឃ​មានប្រាថ្នា​នឹង​ដក​ ​ក៏​គប្បី​ដក​នូវ​សិក្ខាបទ​ទាំង​ឡា​យតូចៗ​ ​ដោយលំដាប់​(​ចេញ​ខ្លះ​ក៏បាន​)​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​ ​សួរ​ព្រះ​អានន្ទ​ថា​ ​ម្នាល​អានន្ទ​មាន​អាយុ​ ​ចុះលោក​ម្ចាស់​ ​បាន​ទូល​សួរ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯ​សិក្ខាបទ​ទាំង​ឡា​យតូចៗ​ដោយលំដាប់​នោះ​ ​តើ​សិក្ខាបទ​ណាខ្លះ​ ​ដូច្នេះ​ដែរ​ឬ​។​ ​ព្រះ​អានន្ទ​ឆ្លើយ​ថា​ ​បពិត្រ​ព្រះករុណា​
ថយ | ទំព័រទី ៣៦៥ | បន្ទាប់