ប្រៀនប្រដៅ​ឆ​ន្ន​ភិក្ខុ​ឡើយ​។​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ពោល​ថា​ ​ម្នាល​អានន្ទ​ដ៏​មាន​អាយុ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ដាក់​ព្រហ្មទណ្ឌ​ ​ដល់​ឆ​ន្ន​ភិក្ខុ​ផង​ចុះ​។​ ​ព្រះ​អានន្ទ​សួរ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ដាក់​ព្រហ្មទណ្ឌ​ ​ដល់​ឆ​ន្ន​ភិក្ខុ​ដូចម្តេច​បាន​ ​(​ដ្បិត​)​ ​ភិក្ខុ​នោះ​កាច​ ​រឹងរូស​ណាស់​។​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ពោល​ថា​ ​ម្នាល​អានន្ទ​មាន​អាយុ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទៅជាមួយ​នឹង​ពួក​ភិក្ខុ​ច្រើន​រូប​ទៅចុះ​។​ ​ឯ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួលពាក្យ​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ដោយ​ពាក្យ​ថា​ ​អើ​លោកម្ចាស់​ ​ហើយក៏​ជិះទូក​ទៅកាន់​ក្រុង​កោ​សម្ពី​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន​ ​ចំនួន៥០០រូប​ ​ទូក​ក៏​លឿន​ទៅ​ ​ច្រាស់​ខ្សែទឹក​ ​លុះ​ចុះ​ចាក​ទូក​ហើយ​ ​ក៏​ទៅ​គង់​ក្រោម​ម្លង់​ឈើមួយដើម​ ​មិន​ឆ្ងាយ​ពី​ឧទ្យាន​នៃ​ព្រះរាជា​ ​ទ្រង់ព្រះ​នាម​ឧទេន​។​
 [​២៨៩​]​ ​សម័យ​នោះ​ឯង​ ​ព្រះរាជា​ទ្រង់ព្រះ​នាម​ឧទេន​ ​ទ្រង់​គង់​ក្រសាល​ក្នុង​ឧទ្យាន​ ​ជាមួយនឹង​ពួក​ព្រះមហេសី​ ​ព្រមទាំង​ពួក​រាជបរិវារ​។​ ​ពួក​ព្រះមហេសី​ ​របស់​ព្រះរាជា​ទ្រង់ព្រះ​នាម​ឧទេន​ ​បានឮ​ដំណឹង​ថា​ ​លោកម្ចាស់​អានន្ទ​ ​ជា​អាចារ្យ​របស់​យើង​ទាំងឡាយ​ ​គង់​ក្រោមម្លប់​ឈើមួយដើម​ ​មិន​ឆ្ងាយ​អំពី​ឧទ្យាន​។​ ​ទើប​ពួក​ព្រះមហេសី​របស់​ព្រះបាទ​ឧទេន​ ​បាន​ក្រាប​
ថយ | ទំព័រទី ៣៧៤ | បន្ទាប់