[​២៩០​]​ ​ព្រះបាទ​ឧទេន​ ​ទ្រង់ទត​ឃើញ​ពួក​ព្រះមហេសី​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​មាន​ព្រះបន្ទូល​ ​សួរ​ពួក​ព្រះមហេសី​ដូច្នេះ​ថា​ ​អ្នក​ទាំងឡាយ​បានឃើញ​សមណៈ​ឈ្មោះ​អានន្ទ​ដែរ​ឬ​។​ ​ពួក​ព្រះមហេសី​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​យើងខ្ញុំ​ទាំងឡាយ​ ​បានឃើញ​ព្រះ​អានន្ទ​ជា​ម្ចាស់​ហើយ​។​ ​ចុះ​អ្នក​ទាំងឡាយ​បាន​ប្រគេន​វត្ថុ​អ្វី​បន្តិចបន្តួច​ ​ដល់​សមណៈ​ឈ្មោះ​អានន្ទ​ខ្លះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​យើងខ្ញុំ​ទាំងឡាយ​បាន​ប្រគេន​សំពត់​ឧត្តរាសង្គៈ​ ​៥០០​ ​ដល់​ព្រះ​អានន្ទ​ជា​ម្ចាស់​ហើយ​។​ ​ព្រះបាទ​ឧទេន​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​សមណៈ​ឈ្មោះ​អានន្ទ​ ​ទទួលយក​ចីវរ​ច្រើន​ដល់ម្ល៉េះ​ទេ​ ​សមណៈ​ឈ្មោះ​អានន្ទ​ ​នឹង​ធ្វើជំនួញ​សំពត់​ឬ​ ​ៗ​នឹង​តាំង​រោង​លក់​សំពត់​។​ ​គ្រានោះ​ឯង​ ​ព្រះបាទ​ឧទេន​ ​ស្តេច​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​សំណេះសំណាល​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ ​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​ក៏​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះបាទ​ឧទេន​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​មាន​ព្រះបន្ទូល​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​
ថយ | ទំព័រទី ៣៧៦ | បន្ទាប់