គឺសេចក្តីកើតទៀត (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈសម្រចហើយ កិច្ចត្រូវធ្វើ គឺសោឡសកិច្ច ក៏សម្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត គ្មានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះឆន្នៈមានអាយុ ក៏ជាអរហន្តមួយអង្គដែរ។ លំដាប់នោះ ព្រះឆន្នមានអាយុ បានដល់អរហត្តហើយ ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ពោលពាក្យនេះនឹងព្រះអានន្ទមានអាយុថា បពិត្រព្រះអានន្ទដ៏ចំរើន ឥឡូវនេះ លោកចូររម្ងាប់ព្រហ្មទណ្ឌដល់ខ្ញុំ ព្រះអានន្ទពោលថា នែឆន្នៈមានអាយុ លោកបានធ្វើឲ្យជាក់ច្បាស់ហើយនូវអរហត្ត ក្នុងកាលជាទីបំផុតណា ឯព្រហ្មទណ្ឌរបស់លោក ក៏រម្ងាប់ក្នុងកាលជាទីបំផុតនោះដែរ។
[២៩២] ក្នុងការសង្គាយនាព្រះវិន័យនេះឯង មានភិក្ខុចំនួន៥០០រូប មិនខ្វះ មិនលើស។ ព្រោះហេតុនោះ ការសង្គាយនាព្រះវិន័យនេះ ព្រះសង្គីតិកាចារ្យ ហៅថា បញ្ចសតិកាសង្គាយនា គឺសង្គាយនារបស់ភិក្ខុមានចំនួន៥០០រូប។
[២៩២] ក្នុងការសង្គាយនាព្រះវិន័យនេះឯង មានភិក្ខុចំនួន៥០០រូប មិនខ្វះ មិនលើស។ ព្រោះហេតុនោះ ការសង្គាយនាព្រះវិន័យនេះ ព្រះសង្គីតិកាចារ្យ ហៅថា បញ្ចសតិកាសង្គាយនា គឺសង្គាយនារបស់ភិក្ខុមានចំនួន៥០០រូប។
ចប់ បញ្ចសតិកក្ខន្ធកៈ ទី១១។
ក្នុងខន្ធកៈនេះ មានរឿង២៣។