ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​អ្នក​នៅក្នុង​ក្រុង​វេសាលី​ ​លុះ​កន្លង​រាត្រី​នោះ​ហើយ​ ​(​ព្រឹក​ឡើង​)​ ​ក៏​ចែក​ប្រាក់​នោះ​ ​ដាក់​ចំ​ណែ​ក​មួយ​ៗ​ ​ដោយ​រាប់​ចំនួន​ភិក្ខុ​។​ ​ទើប​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ដែល​នៅក្នុង​ក្រុង​វេសាលី​ ​ពោល​នឹង​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​មាន​អាយុ​ថា​ ​នែ​អាវុសោ​ ​យស​ ​នេះ​ជា​ចំណែក​ប្រាក់​របស់​លោក​។​ ​ព្រះ​យស​កា​កណ្ឌ​បុត្ត​ពោល​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​គ្មាន​ចំណែក​នៃ​ប្រាក់​ទេ​ ​ព្រោះ​ខ្ញុំ​មិន​ត្រេកអរ​នឹង​ប្រាក់​ទេ​។​
 [​២៩៧​]​ ​គ្រានោះ​ឯង​ ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ដែល​នៅក្នុង​ក្រុង​វេសាលី​ ​ពោល​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​នេះ​ ​ជេរ​គម្រាម​ ​ធ្វើ​នូវ​ការរុករាន​ ​បណ្តេញ​ពួក​ឧបាសក​ដែល​មាន​សទ្ធា​ជ្រះថ្លា​ ​បើ​ដូច្នោះ​ ​យើង​រាល់គ្នា​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​នោះ​។​ ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​នោះ​ ​បាន​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​នោះ​។​ ​គ្រានោះ​ឯង​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ដែល​នៅក្នុង​ក្រុង​វេសាលី​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​ថា​ ​សង្ឃ​ត្រូវឲ្យ​អនុទូត​ដល់​ភិក្ខុ​ដែល​សង្ឃ​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ហើយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ឲ្យ​ភិក្ខុ​ជា​អនុទូត​ដល់​ខ្ញុំ​។​ ​លំដាប់នោះ​ ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ដែល​នៅក្នុង​
ថយ | ទំព័រទី ៣៨៦ | បន្ទាប់