(​ដោះស្រាយ​)​ ​យ៉ាងនេះ​ ​ឈ្មោះថា​ ​ជា​អ្នកពោល​ត្រូវ​តាម​បន្ទូល​ ​នៃ​ព្រះមានព្រះភាគ​ផង​ ​មិន​ពោល​បង្កាច់​នូវ​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ព្យាករ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​ពាក្យ​ពោល​តូច​ធំ​ណាមួយ​ ​ដែល​ប្រកបដោយ​ធម៌​ ​មិន​មកកាន់​ស្ថាន​ដែល​បណ្ឌិត​គប្បី​តិះដៀល​ផង​ ​បាន​ដែរ​ឬ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​អើ​ ​ម្នាល​អ្នកជា​ធំ​ ​អ្នកព្យាករ​យ៉ាងនេះ​ ​ឈ្មោះថា​ ​ជា​អ្នកពោល​ត្រូវ​តាម​ពាក្យ​តថាគត​ផង​ ​មិន​ពោល​បង្កាច់​តថាគត​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ព្យាករ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​ពាក្យ​ពោល​តូច​ធំ​ណាមួយ​ ​ដែល​ប្រកបដោយ​ធម៌​ ​មិនបាន​មកកាន់​ស្ថាន​ ​ដែល​បណ្ឌិត​គប្បី​តិះដៀល​ផង​ ​នែអ្នក​ជាធំ​ ​មាស​និង​ប្រាក់​ ​មិន​គួរ​ដល់​ពួក​សមណ​សក្យបុត្តិយ៍​ទេ​ ​ពួក​សមណ​សក្យបុត្តិយ៍​ ​មិន​ត្រេកអរ​នឹង​មាសប្រាក់​ទេ​ ​ពួក​សមណ​សក្យបុត្តិយ៍​ ​មិន​ទទួល​មាសប្រាក់​ទេ​ ​ពួក​សមណ​សក្យបុត្តិយ៍​ ​លះ​ចោល​កែវមណី​ ​និង​មាស​ចេញ​ហើយ​ ​ប្រាសចាក​ ​គឺថា​ ​លែង​រវល់​ ​ដោយ​មាស​និង​ប្រាក់​ហើយ​ ​នែអ្នក​ជាធំ​ ​មាស​និង​ប្រាក់​ ​គួរ​ដល់​បុគ្គល​ណា​ ​កាមគុណ​ទាំង៥​ ​ក៏​គួរ​ដល់​បុគ្គល​នោះ​ដែរ​ ​កាមគុណ​ទាំង៥​ ​គួរ​ដល់​បុគ្គល​ណា​ ​មាស​និង​ប្រាក់​ ​ក៏​គួរ​ដល់​បុគ្គល​នោះ​ដែរ​ ​នែអ្នក​ជាធំ​ ​អ្នក​គប្បី​ចាំទុក​នូវ​ការ​សំរេច​នៃ​កាមគុណ​ទាំង៥នេះ​ ​ដោយពិត​ថា​ ​មិនមែន​ជា​ធម៌​របស់​សមណៈ​ ​មិនមែន​ជា​ធម៌​របស់​សក្យបុត្តិយ៍​ទេ​ ​ម្នាល​អ្នកជា​ធំ​ ​ម្យ៉ាងវិញទៀត​
ថយ | ទំព័រទី ៣៩៤ | បន្ទាប់