បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះអង្គ​បាន​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​(​យ៉ាងនេះ​)​ ​គួរនា​ដូចជា​គេ​បើ​របស់​ដែល​ផ្កាប់​ ​ឲ្យ​ផ្ងារ​ឡើង​ ​ពុំ​នោះ​ ​ដូចជា​មនុស្ស​បើក​បង្ហាញ​របស់​ដែលគេ​បិទបាំង​ទុក​ ​ពុំ​នោះ​សោត​ ​ដូច​គេ​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងផ្លូវ​ ​ឬក៏​ដូច​គេ​ទ្រោល​ប្រទីប​ ​ក្នុង​ទី​ងងឹត​ ​ឲ្យ​មនុស្ស​ដែល​មាន​ភ្នែក​ ​មើលឃើញ​រូប​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​សូម​ដល់​នូវ​ព្រះមានព្រះភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ទី​រលឹក​ ​សូម​ព្រះមានព្រះភាគ​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ ​ជា​ឧបាសក​ ​អ្នក​ដល់ហើយ​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ ​ទី​រលឹក​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ទៅ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះតម្រាស់​នេះ​ ​នឹង​បុរស​នោះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​អ្នក​កុំទៅ​តាមផ្លូវ​នេះ​ ​ចូល​ទៅតាម​ផ្លូវ​នេះ​វិញ​ ​ហើយក៏​បញ្ជូន​បុរស​នោះ​ ​ទៅតាម​ផ្លូវ​ដទៃ​ទៅ​។​
 [​៣៤​]​ ​គ្រានោះ​ ​បុរស​ទាំងពីរ​នាក់​នោះ​ ​គិត​គ្នា​ថា​ ​បុរស​ម្នាក់​នោះ​ ​ដូចម្តេច​ក៏​ក្រមក​ម្ល៉េះ​ ​ហើយក៏​នាំគ្នា​ទៅកាន់​ផ្លូវជួប​គ្នា​ ​ស្រាប់តែ​បានឃើញ​ព្រះមានព្រះភាគ​ ​គង់​ទៀប​គល់ឈើ​មួយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ទៅដល់​ហើយ​ ​ក៏​ក្រាប​អភិវាទ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​នូវ​អនុបុព្វីកថា​ ​ដល់​បុរស​ទាំងពីរ​នាក់​នោះ​។​បេ​។​ ​បុរស​ទាំង​ពី​នាក់​នោះ​ ​
ថយ | ទំព័រទី ៤០ | បន្ទាប់