ចេញ​អំពី​នគរ​អគ្គ​ឡ​បុរៈ​ ​ហើយ​ទៅកាន់​នគរ​សហជា​តិ​ទៀត​។​ ​ទើប​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ ​នាំគ្នា​ទៅកាន់​នគរ​អគ្គ​ឡ​បុរៈ​ ​ហើយ​សួររក​ថា​ ​ព្រះ​រេ​វត​ដ៏​មាន​អាយុ​ ​នៅក្នុង​ទីណា​។​ ​មនុស្ស​ទាំងនោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ព្រះ​រេ​វត​មាន​អាយុ​នុ៎ះ​ ​ទៅកាន់​នគរ​សហជា​តិ​ហើយ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ ​ក៏បាន​ទៅ​ជួបនឹង​ព្រះ​រេ​វត​មាន​អាយុ​ ​ក្នុង​នគរ​សហជា​តិ​។​
 ​[​៣០៦​]​ ​គ្រានោះ​ឯង​ ​ព្រះ​សម្ភូត​សាណ​វាសី​មាន​អាយុ​ ​បាន​ពោល​ពាក្យ​ដូច្នេះ​ ​ទៅ​នឹង​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះ​រេ​វត​មាន​អាយុ​នេះ​ហើយ​ ​ដែល​ជា​ពហុស្សូត​ ​ចេះចាំ​ក្នុង​គម្ពីរ​និកាយ​ ​ទ្រទ្រង់នូវ​ធម៌​ ​ទ្រទ្រង់នូវ​វិន័យ​ ​ទ្រទ្រង់នូវ​មាតិកា​ ​ជា​បណ្ឌិត​ ​ឈ្លាសវៃ​ ​មាន​ប្រាជ្ញា​ ​មាន​សេចក្តី​អៀនខ្មាស​ ​មាន​សេចក្តី​រង្កៀស​ ​មានប្រាថ្នា​ក្នុង​សិក្ខា​ ​បើ​យើង​ទាំងឡាយ​ ​សួរ​ប្រស្នា​នឹង​ព្រះ​រេ​វត​មាន​អាយុ​ ​ព្រះ​រេ​វត​មាន​អាយុ​អាច​ធ្វើឲ្យ​រាត្រី​ទាំងអស់​កន្លងទៅ​ដោយ​ប្រស្នា​តែ១ប៉ុណ្ណោះ​បាន​ ​ប៉ុន្តែ​ឥឡូវនេះ​ ​ព្រះ​រេ​វត​មាន​អាយុ​ ​នឹង​បង្គាប់​ភិក្ខុ​ជា​កូនសិស្ស​ ​ឲ្យ​ជា​អ្នកពោល​នូវ​សរ​ភ័ញ្ញ​ ​(​ពោល​ដោយ​សំឡេង​)​ ​កាលបើ​ចប់​សរ​ភ័ញ្ញ​ ​របស់​ភិក្ខុ​នោះ​ហើយ​ ​លោក​គប្បី​ចូល​ទៅ​ជិត​ព្រះ​រេ​វត​មាន​អាយុ​ ​ហើយ​សួរ​នូវ​វត្ថុ​ទាំង១០ប្រការ​នេះ​ចុះ​។​ ​ឯ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​មាន​អាយុ​ ​ក៏​ទទួលពាក្យ​នៃ
ថយ | ទំព័រទី ៤០២ | បន្ទាប់