លោក​មិនបាន​សិង​ ​ដោយ​គិតថា​ ​ព្រះ​ថេរៈ​នេះ​មាន​ចំណាស់​ហើយ​ ​លោក​មិនទាន់​សិង​នៅឡើយ​។​ ​ឯ​ព្រះ​សព្វ​កា​មី​មាន​អាយុ​ ​លោក​ក៏​មិន​សិង​ ​ដោយ​គិតថា​ ​ភិក្ខុ​នេះ​ជា​អាគន្តុកៈ​ ​មាន​សេចក្តី​នឿយព្រួយ​ ​លោក​ក៏​មិន​សិង​ដែរ​។​
 [​៣១១​]​ ​គ្រានោះ​ ​ព្រះ​សព្វ​កា​មី​មាន​អាយុ​ ​ក្រោក​ឡើង​ក្នុង​សម័យ​ភ្លឺស្វាង​នៃ​រាត្រី​ ​ហើយក៏​ពោល​ដូច្នេះ​ ​នឹង​ព្រះ​រេ​វត​មាន​អាយុ​ថា​ ​ម្នាល​លោក​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​លោក​ច្រើន​នៅ​ដោយ​ធម៌​ ​ជា​គ្រឿង​នៅ​ដូចម្តេច​។​ ​ព្រះ​រេ​វត​ឆ្លើយ​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំ​ព្រះករុណា​ច្រើន​នៅ​ដោយ​ធម៌​ ​ជា​គ្រឿង​នៅ​ ​គឺ​មេត្តា​។​ ​ព្រះ​សព្វ​កា​មី​ពោល​ថា​ ​ម្នាល​លោក​ដ៏​ចំរើន​ ​ឮថា​ ​ឥឡូវនេះ​ ​លោក​ច្រើន​នៅ​ដោយ​ធម៌​ជា​គ្រឿង​នៅ​បន្តិចបន្តួច​(​១​)​ ​ម្នាល​លោក​ដ៏​ចំរើន​ ​ក៏​ឯ​ធម៌​ជា​គ្រឿង​នៅ​បន្តិចបន្តួច​នេះ​ ​គឺ​មេត្តា​នេះឯង​។​ ​ព្រះ​រេ​វត​ពោល​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​កាលពីដើម​ដែល​ខ្ញុំ​នៅជា​គ្រហស្ថ​នៅឡើយ​ ​តែង​សន្សំ​មេត្តាធម៌​ ​ព្រោះហេតុនោះ​ ​បាន​ជា​ក្នុង​កាល​ឥឡូវនេះ​ ​ខ្ញុំ​ច្រើន​នៅ​ដោយ​ធម៌​ជា​គ្រឿង​នៅ​ ​គឺ​មេត្តា​ ​ម្យ៉ាងទៀត​ ​ខ្ញុំ​បានសម្រេច​នូវ​ព្រះ​អរហត្ត​ជា​យូរ​ដែរ​ហើយ​ ​
(​១​)​​ ​ក្នុង​សារត្ថទីបនី​ថា​ ​ធម៌​ជា​គ្រឿង​នៅ​ដ៏​តូច​ ​មិន​ជ្រៅ​ ​ឬ​រាក់​។​ ​
ថយ | ទំព័រទី ៤១៤ | បន្ទាប់