ឃាត់​ក្នុង​សុត្តវិភង្គ​ ​ក្នុង​ក្រុង​រាជគ្រឹះ​។​ ​ព្រះ​រេ​វត​សួរ​ថា​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​អ្វី​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ត្រូវអាបត្តិ​បាចិត្តិយៈ​ ​ព្រោះ​ទទួល​មាស​ ​និង​ប្រាក់​។​ ​ព្រះ​រេ​វត​សូត្រ​ប្រកាស​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​វត្ថុ​ទី១០នេះ​ ​សង្ឃ​បាន​វិនិច្ឆ័យ​ដាច់ស្រេច​ហើយ​។​ ​វត្ថុ​នេះ​ខុស​ចាក​ធម៌​ ​ខុស​ចាក​វិន័យ​ ​ប្រាសចាក​សាសនា​នៃ​ព្រះ​សាស្តា​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ខ្ញុំ​ដាក់ចុះ​នូវ​ស្លាក​ទី១០នេះ​។​
 [​៣២៦​]​ ​ព្រះ​រេ​វត​សូត្រ​ប្រកាស​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​វត្ថុ​ទាំង១០ប្រការ​នេះ​ ​សង្ឃ​បាន​វិនិច្ឆ័យ​ដាច់ស្រេច​ហើយ​។​ ​វត្ថុ​ទាំង១០ប្រការ​នេះ​ ​ខុស​ចាក​ធម៌​ ​ខុស​ចាក​វិន័យ​ ​ប្រាសចាក​សាសនា​នៃ​ព្រះ​សាស្តា​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 [​៣២៧​]​ ​ព្រះ​សព្វ​កា​មី​ពោល​ថា​ ​ម្នាល​អាវុសោ​ ​អធិករណ៍​នេះ​ ​សង្ឃ​បាន​ជម្រះ​ហើយ​ ​បាន​រម្ងាប់​ស្ងប់ស្ងាត់​ល្អ​ហើយ​ ​ម្នាល​អាវុសោ​ ​ម្យ៉ាងទៀត​ ​លោក​គប្បី​សួរ​វត្ថុ​ទាំង១០ប្រការ​នេះ​ ​នឹង​ខ្ញុំ​ ​ក្នុង​កណ្តាល​សង្ឃ​ម្តង​ទៀត​ ​ដើម្បី​បញ្ជាក់​ដល់​ភិក្ខុ​ទាំងនោះ​។​ ​លំដាប់នោះ​ ​ព្រះ​រេ​វត​មាន​អាយុ​ ​ក៏​សួរ​នូវ​វត្ថុ​ទាំង១០ប្រការ​នេះ​ ​នឹង​ព្រះ​សព្វ​កា​មី​មាន​អាយុ​ ​ក្នុង​កណ្តាល​សង្ឃ​ម្តង​ទៀត​។​ ​លុះ​ព្រះ​រេ​វត​ ​បាន​សួរ​សព្វគ្រប់​ហើយ​ ​
ថយ | ទំព័រទី ៤២៨ | បន្ទាប់