អ្នកឯង​មានចិត្ត​ប្រទូស្ត​ ​មានចិត្តចង់​សម្លាប់​ ​ហើយ​ធ្វើ​លោហិត​របស់​តថាគត​ឲ្យ​ពុរពង​ឡើង​ ​ដោយ​អំពើ​ណា​ ​អំពើនោះ​ ​អ្នក​នឹង​រង​អកុសលកម្ម​ច្រើន​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​មានចិត្ត​ប្រទូស្ត​ ​មានចិត្តចង់​សម្លាប់​ ​បាន​ធ្វើ​លោហិត​របស់​តថាគត​ឲ្យ​ពុរពង​ឡើង​ ​ដោយ​អំពើ​ណា​ ​អំពើ​នេះ​ ​ឈ្មោះថា​អនន្តរិយ​កម្ម​ ​ដែល​ទេវទត្ត​សន្សំ​មក​ជា​ដម្បូង​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ដំណឹង​ថា​ ​ទេវទត្ត​ព្យាយាម​សម្លាប់​ព្រះមានព្រះភាគ​ហើយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ចង្ក្រម​ព័ទ្ធជុំវិញ​វិហារ​ ​របស់​ព្រះមានព្រះភាគ​ ​នាំគ្នា​ស្រែក​ធ្វើ​សំឡេង​គឹកកង​ខ្លាំង​ ​ធ្វើ​ស្វាធ្យាយ​ ​ដើម្បី​រក្សា​ការពារ​គ្រប់គ្រង​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ ​បានឮ​សំឡេង​គឹកកង​ ​សំឡេង​ខ្លាំង​ ​សំឡេង​ស្វាធ្យាយ​ ​លុះ​ទ្រង់​ឮ​ហើយ​ ​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​សំឡេង​គឹកកង​ ​សំឡេង​ខ្លាំង​ ​សំឡេង​ស្វាធ្យាយ​នោះ​ ​តើ​ជា​សំឡេង​អ្វី​។​ ​ព្រះ​អានន្ទ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ដំណឹង​ថា​ ​ទេវទត្ត​ព្យាយាម​សម្លាប់​ព្រះមានព្រះភាគ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ចង្ក្រម​ព័ទ្ធជុំវិញ​វិហារ​ ​របស់​ព្រះមានព្រះភាគ​ ​នាំគ្នា​ស្រែក​ធ្វើ​សំឡេង​គឹកកង​ ​សំឡេង​ខ្លាំង​ ​ធ្វើ​ស្វាធ្យាយ​ ​ដើម្បី​រក្សា​ការពារ​គ្រប់គ្រង​ព្រះមានព្រះភាគ​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សំឡេង​គឹកកង​ ​
ថយ | ទំព័រទី ៤៣ | បន្ទាប់