ព្រះ​សា​ឡ្ហៈ​មាន​អាយុ​ ​សម្ងំ​នៅក្នុង​ទីស្ងាត់១​ ​រឿង​ព្រះ​ឧត្តរៈ​មាន​អាយុ​ដំណាល​ប្រាប់​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ថា​ ​ពួក​មនុស្ស​តែង​បង្អោន​សមណបរិក្ខារ​ ​ទៅ​ថ្វាយព្រះ​មាន​ព្រះ​ភាគ១​ ​រឿង​ព្រះ​ឧត្តរៈ​មាន​អាយុ​ ​ដំណាល​ប្រាប់​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ថា​ ​យើង​កាន់​យក​និស្ស័យ​នឹង​ព្រះ​រេ​វត​ជា​គ្រូ១​ ​រឿង​ជំនុំ​សង្ឃ​ប្រជុំ​គ្នា​ ​និង​វិនិច្ឆ័យ​អធិករណ៍១​ ​រឿង​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ប្រាថ្នា​នឹង​វិនិច្ឆ័យ​អធិករណ៍​ ​ហើយ​នាំគ្នា​ទៅកាន់​ក្រុង​វេសាលី១​ ​រឿង​ព្រះ​សព្វ​កា​មី​សួរ​ព្រះ​រេ​វត​ថា​ ​ឥឡូវនេះ​ ​លោក​នៅ​ដោយ​ធម៌​ជា​គ្រឿង​នៅ​ដូចម្តេច​ ​ព្រះ​រេ​វត​ឆ្លើយ​ថា​ ​ខ្ញុំ​នៅ​ដោយអំណាច​នៃ​មេត្តាធម៌១​ ​រឿង​ជំនុំ​សង្ឃ​ ​ប្រជុំ​គ្នា​វិនិច្ឆ័យ​អធិករណ៍​នោះ១​ ​រឿង​ព្រះ​រេ​វត​ ​សូត្រ​ប្រកាស​សង្ឃ​ឲ្យដឹង​ថា​ ​ត្រូវឲ្យ​សង្ឃ​រម្ងាប់​អធិករណ៍​នេះ​ ​ដោយ​ឧ​ព្វា​ហិ​ក​កម្ម១​។​

​ចប់​ ​ចុល្ល​វគ្គ​។​

ថយ | ទំព័រទី ៤៣១