ព្រោះ​ព្រះ​តថាគត​ទាំងឡាយ​ ​មិនដែល​បរិនិព្វាន​ ​ដោយ​សេចក្តី​ព្យាយាម​របស់​អ្នកដទៃ​ទេ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​អស់​វារៈ​ពីរ​ដង​ផង​។​បេ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​អស់​វារៈ​បីដង​ផង​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដំរី​នា​ឡា​គិរី​នេះ​កាច​អាក្រក់​ ​ជា​សត្វ​សម្លាប់​មនុស្ស​ ​(​ឥឡូវ​)​ ​ដើរមក​កាន់​ច្រក​នេះ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ថយចេញ​ ​សូម​ព្រះ​សុគត​ស្តេច​ថយចេញ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​មក​ចុះ​ ​កុំ​ខ្លាច​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកណា​ព្យាយាម​សម្លាប់​តថាគត​ ​សេចក្តី​ព្យាយាម​សម្លាប់​របស់​អ្នកនោះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​ឱកាស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ព្រះ​តថាគត​ទាំងឡាយ​ ​មិនដែល​បរិនិព្វាន​ ​ដោយ​សេចក្តី​ព្យាយាម​របស់​អ្នកដទៃ​ទេ​។​
 ​[​៤២​]​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​ ​នាំគ្នា​ឡើង​ទៅ​នៅ​លើ​ប្រាសាទ​ខ្លះ​ ​លើ​ប្រាសាទ​ដំបូល​ត្រងិល​ខ្លះ​ ​លើដំបូល​ផ្ទះ​ខ្លះ​។​ ​បណ្តា​ពួក​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​មិនទាន់​មាន​សទ្ធា​ ​មិនទាន់​ជ្រះថ្លា​ ​ឥត​ប្រាជ្ញា​ ​មនុស្ស​ពួក​នោះ​ ​និយាយ​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​គ្នាយើង​ ​មហា​សមណៈ​ ​ឈ្មោះ​គោតម​ ​មាន​រូបល្អ​ណាស់​ ​ប៉ុន្តែ​មុខ​ជា​ត្រូវ​ដំរី​បៀតបៀន​។​ ​ចំណែកខាង​មនុស្ស​ពួក​ណា​ ​មាន​សទ្ធា​ជ្រះថ្លា​ ​ជា​បណ្ឌិត​ ​មាន​ប្រាជ្ញា​
ថយ | ទំព័រទី ៥០ | បន្ទាប់