[​៤៦​]​ ​សម័យ​នោះ​ឯង​ ​ទេវទត្ត​ ​ព្រមទាំង​បរិសទ្យ​សាបសូន្យ​លាភសក្ការៈ​ ​ហើយក៏​នាំគ្នា​រៃអង្គាស​គ្រប់​ត្រកូល​ ​មក​បរិភោគ​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​សមណៈ​ទាំងឡាយ​ ​ជា​សក្យបុត្តិយ៍​ ​នាំគ្នា​រៃអង្គាស​គ្រប់​ត្រកូល​ ​យក​មក​ឆាន់​សោះ​ ​អ្នកណា​ ​មិន​ពេញចិត្ត​នឹង​របស់​សម្បូណ៌​ ​អ្នកណា​ ​មិន​គាប់ចិត្ត​នឹង​របស់​ឆ្ងាញ់​។​ ​ភិក្ខុ​ទាំងឡាយ​ ​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុ​ណា​ដែល​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ទេវទត្ត​ព្រមទាំង​បរិសទ្យ​ ​មិនសមបើ​នឹង​រៃអង្គាស​គ្រប់​ត្រកូល​ ​យក​មក​ឆាន់​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ទេវទត្ត​ ​បានឮ​ថា​ ​អ្នក​ព្រមទាំង​បរិសទ្យ​ ​រៃអង្គាស​គ្រប់​ត្រកូល​ ​យក​មក​បរិភោគ​ ​ពិតមែន​ឬ​។​ ​ទេវទត្ត​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ពិតមែន​។​បេ​។​ ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ហើយ​ ​ធ្វើ​នូវ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​ ​នឹង​អនុញ្ញាត​តិក​ភោជន​(​១​)​ ​គ្រប់​ត្រកូល​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍៣យ៉ាង​ ​(​គឺ​)​ ​ដើម្បីនឹង​ផ្ចាញ់​ផ្ចាល់​
​១​ ​ភោជន​ដែល​ឆាន់​បាន​ត្រឹម​បី​រូប​ ​បើ​ភិក្ខុ​តាំងពី៤រូប​ឡើង​ទៅ​ ​ឆាន់​មិនបាន​។​
ថយ | ទំព័រទី ៥៣ | បន្ទាប់