[​៥៦​]​ ​សម័យ​នោះ​ ​មាន​ភិក្ខុ​មួយ​រូប​ឈរ​យំ​ ​នៅ​ជិត​ព្រះមានព្រះភាគ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​តម្រាស់​នេះ​ ​នឹង​ភិក្ខុ​នោះ​ថា​ ​ម្នាល​ភិក្ខុ​ ​ហេតុអ្វី​ក៏​អ្នក​យំ​។​ ​ភិក្ខុ​នោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អគ្គសាវ័ក​របស់​ព្រះមានព្រះភាគ​ ​គឺ​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ទាំងនោះ​ ​ពេញចិត្ត​នឹង​ធម៌​ទេវទត្ត​ហើយ​ ​បាន​ជា​ទៅកាន់​សំណាក់​ទេវទត្ត​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​ពេញចិត្ត​នឹង​ធម៌​ទេវទត្ត​ ​ដោយ​ឧបាយ​ណា​ ​ឧបាយ​នោះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​ឱកាស​ឡើយ​ ​ឯ​សារីបុត្ត​ ​និង​មោគ្គល្លាន​ទៅ​នោះ​ ​ដើម្បី​ពន្យល់​ភិក្ខុ​ផងគ្នា​ទេតើ​។​
 ​[​៥៧​]​ ​ចួន​សម័យ​នោះ​ឯង​ ​ទេវទត្ត​មាន​បរិសទ្យ​ជាច្រើន​ចោមរោម​ត្រៀបត្រា​ ​កំពុង​អង្គុយ​សំដែងធម៌​។​ ​ទេវទត្ត​បានឃើញ​ព្រះ​សារីបុត្ត​និង​ព្រះ​មោគ្គល្លាន​ ​ដើរមក​អំពី​ចម្ងាយ​លឹម​ៗ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នកមើល​ចុះ​ ​ធម៌​យើង​សំដែង​ហើយដោយ​ល្អ​ទាល់តែ​អគ្គសាវ័ក​របស់​ព្រះសមណគោតម​ ​គឺ​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​(​ពេញចិត្ត​នឹង​ធម៌​យើង​ហើយ​ ​បាន​ជា​)​ ​មកកាន់​សំណាក់​យើង​។​ ​កាលបើ​ទេវទត្ត​និយាយ​យ៉ាងនេះ​ហើយ​ ​កោ​កាលិក​ភិក្ខុ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​
ថយ | ទំព័រទី ៦៤ | បន្ទាប់