ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ស្តាប់​បាន​ដោយខ្លួនឯង១​ ​ញុំាង​បុគ្គល​ដទៃ​ឲ្យ​ស្តាប់​បាន១​ ​បាន​រៀន​យក១​ ​ចេះចាំ​ទុក​ស្ទាត់១​ ​ដឹងសេចក្តី​ដោយខ្លួនឯង១​ ​ញុំាង​បុគ្គល​ដទៃ​ឲ្យដឹង​សេចក្តី​នោះ១​ ​ឈ្លាសវៃ​ក្នុង​ហេតុ​ដែល​គួរ​ ​និង​មិន​គួរ១​ ​ជា​អ្នក​មិន​ធ្វើ​នូវ​ជំលោះ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៨ប្រការ​នេះឯង​ ​ទើប​គួរ​ដល់​នូវ​ ​ទូត​កម្ម​ ​បាន​។​
 [​៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សារីបុត្ត​ប្រកបដោយ​អង្គ៨ប្រការ​ ​ទើប​គួរ​ដល់​នូវ​ទូត​កម្ម​បាន​។​ ​អង្គ៨ប្រការ​នោះ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​សារីបុត្ត​ ​ជា​អ្នក​ស្តាប់​បាន​ដោយខ្លួនឯង១​ ​ញុំាង​បុគ្គល​ដទៃ​ឲ្យ​ស្តាប់​បាន១​ ​បាន​រៀន​យក១​ ​ចេះចាំ​ទុក​ស្ទាត់១​ ​ដឹងសេចក្តី​ដោយខ្លួនឯង១​ ​ញុំាង​បុគ្គល​ដទៃ​ឲ្យដឹង​សេចក្តី១​ ​ឈ្លាស​វាងវៃ​ក្នុង​ហេតុ​ដែល​គួរ​ ​និង​មិន​គួរ១​ ​ជា​អ្នក​មិន​ធ្វើ​នូវ​ជំលោះ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សារីបុត្ត​ប្រកបដោយ​អង្គ៨ប្រការ​នេះឯង​ ​ទើប​គួរ​ដល់​នូវ​ ​ទូត​កម្ម​បាន​។​
​[​៦៤​]​ ​ភិក្ខុ​ណា​ ​ទៅដល់​បរិសទ្យ​ដែល​ពោល​ពាក្យ​បង្គ្រប​ ​ហើយ​មិន​ញាប់ញ័រ១​ ​មិន​បំភ្លេច​ពាក្យ១​ ​មិន​លាក់​ពាក្យ​បណ្តាំ​គេ១​ ​ប្រាប់​មិន​ឲ្យ​ច្រឡំ​ពាក្យ១​ ​គេ​សួរ​មក​ហើយ​ ​មិន​ខឹង១​ ​ភិក្ខុ​ប្រាកដ​ដូច្នោះ​ ​នោះ​ឯង​ ​ទើប​គួរ​ដល់​ទូត​កម្ម​បាន​។​ ​
ថយ | ទំព័រទី ៧០ | បន្ទាប់