នៅកែខ្លួនបាន ក៏មានដែរ។ ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុអ្នកបំបែកសង្ឃ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប លែងកែខ្លួនបាន ដូចម្តេចខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងសភាពមិនមែនជាធម៌ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាមិនមែនជាធម៌ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាមិនមែនជាធម៌ បិទបាំងទិដ្ឋិ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង តែងកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ពាក្យដទៃនៅមានទៀត ភិក្ខុសំដែងសភាពមិនមែនធម៌ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាមិនមែនជាធម៌ មានសេចក្តីយល់ឃើញក្នុងការបំបែកសង្ឃ ថាជាធម៌ បិទបាំងទិដ្ឋិ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ