ត្រូវ​បិទ​បង្អួច​ទិសខាងលិច​ ​បើ​ខ្យល់​ប្រកបដោយ​ធូលី​ ​បក់​មក​ពី​ទិសខាងជើង​ ​ត្រូវ​បិទ​បង្អួច​ទិសខាងជើង​ ​បើ​ខ្យល់​ប្រកបដោយ​ធូលី​ ​បក់​មក​អំពី​ទិសខាងត្បូង​ ​ត្រូវ​បិទ​បង្អួច​ទិសខាងត្បូង​ ​បើ​រដូវ​ត្រជាក់​ ​ត្រូវ​បើក​បង្អួច​ក្នុង​វេលា​ថ្ងៃ​ ​ត្រូវ​បិទ​បង្អួច​ក្នុង​វេលា​យប់​ ​បើ​រដូវ​ក្តៅ​ ​ត្រូវ​បិទ​បង្អួច​ក្នុង​វេលា​ថ្ងៃ​ ​ត្រូវ​បើក​ក្នុង​វេលា​យប់​ ​បើ​បរិវេណ​មាន​សម្រាម​ ​ត្រូវ​បោស​បរិវេណ​ចេញ​ ​បើ​បន្ទប់ទឹក​មាន​សម្រាម​ ​ត្រូវ​បោស​បន្ទប់ទឹក​ចេញ​ ​បើ​ឧបដ្ឋានសាលា​ ​(​រោង​ឆាន់​)​ ​មាន​សម្រាម​ ​ត្រូវ​បោស​ឧបដ្ឋានសាលា​ចេញ​ ​បើ​រោង​ភ្លើង​មាន​សម្រាម​ ​ត្រូវ​បោស​រោង​ភ្លើង​ចេញ​ ​បើ​បង្គន់​មាន​សម្រាម​ ​ត្រូវ​បោស​បង្គន់​ចេញ​ ​បើ​ទឹក​ឆាន់​មិន​មាន​ ​ត្រូវ​ដម្កល់​ទឹក​ឆាន់​ទុក​ ​បើ​ទឹក​សម្រាប់​ប្រើប្រាស់​មិន​មាន​ ​ត្រូវ​ដម្កល់​ទុក​នូវ​ទឹក​សម្រាប់​ប្រើប្រាស់​ ​បើ​ទឹក​ក្នុង​ឆ្នាំង​សម្រាប់​ជម្រះ​មិន​មាន​ ​ត្រូវ​ចាក់ទឹក​ដាក់​ទៅ​ក្នុង​ឆ្នាំង​សម្រាប់​ជម្រះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាវ​ត្ត​របស់​អាគន្តុក​ភិក្ខុ​ទាំងឡាយ​ ​ដែល​អាគន្តុក​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​។​
ថយ | ទំព័រទី ៩៩ | បន្ទាប់