នោះ មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសណា។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី៤។ បណ្ដាវិបត្ដិទាំង៤យ៉ាង សិក្ខាបទនោះចាត់ជាវិបត្ដិអ្វី។ សិក្ខាបទនោះ ចាត់ជាសីលវិបត្ដិក៏មាន ជាអាចារវិបត្ដិក៏មាន។ បណ្ដាកងនៃ អាបត្ដិទាំង៧ យ៉ាង សិក្ខាបទនោះ ចាត់ជាកងនៃអាបត្ដិណា។ ចាត់ជាកង នៃអាបត្ដិបារាជិកក៏មាន ចាត់ជាកងនៃអាបត្ដិសង្ឃាទិសេសក៏មាន ចាត់ជាកងនៃអាបត្ដិបាចិត្ដិយៈក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មានយ៉ាង។ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាទេ។ សួរថា បណ្ដាអធិករណ៍ទាំង៤យ៉ាង សិក្ខាបទនោះចាត់ជាអធិករណ៍អ្វី។ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧យ៉ាង សិក្ខាបទនោះ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ រម្ងាប់ដោយសមថៈ៣យ៉ាង គឺដោយសម្មុខាវិន័យ១ បដិញ្ញាតករណៈ១ សម្មុខាវិន័យនិងតិណវត្ថារកៈ១។ អ្វីជាវិន័យក្នុងសិក្ខាបទនោះ អ្វីជាអភិវិន័យក្នុងសិក្ខាបទនោះ។ បញ្ញត្ដិ ជាវិន័យ វិភត្ដិជាអភិវិន័យ។ អ្វីជាបាតិមោក្ខក្នុងសិក្ខាបទនោះ អ្វីជាអធិប្បាតិមោក្ខក្នុងសិក្ខាបទនោះ។ បញ្ញត្ដិជាបាតិមោក្ខ វិភត្ដិជាអធិប្បាតិមោក្ខ។ អ្វីជាវិបត្ដិ ។ សេចក្ដីមិនសង្រួមជាវិបត្ដិ។ អ្វីជាសម្បត្ដិ។