ជនពួកណាតែងទ្រទ្រង់ទុក។ សិក្ខាបទនោះប្រព្រឹត្ដទៅដល់ពួកជនណា ពួកជននោះតែងទ្រទ្រង់ទុក។ សិក្ខាបទនោះជាពាក្យរបស់នរណា។ ជាពាក្យរបស់ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ។ សិក្ខាបទនោះ នរណានាំមក។ ព្រះថេរៈទាំងឡាយ (ដូចមាននាមតទៅនេះ) នាំតៗគ្នាមក។
[២៥] សួរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដអនិយតៈទី២ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ
ព្រះឧបាលិ១ ព្រះទាសកៈ១ ព្រះសោណកៈ១ ព្រះសិគ្គវៈ១ និងព្រះមោគ្គលីបុត្ដ១អង្គទៀតជាគម្រប់៥ ព្រះថេរៈទាំងនេះ នៅក្នុងទ្វីបមានឈ្មោះថាជម្ពូដ៏មានសិរី។ តអំពីនោះមក ព្រះមហិន្ទៈ១ ព្រះឥដ្ដិយៈ១ ព្រះឧត្ដិយៈ១ ព្រះសម្ពលៈ១។បេ។ ព្រះនាគត្ថេរទាំងឡាយនេះ មានបញ្ញាច្រើន ចេះព្រះវិន័យ ស្ទាត់ជំនាញក្នុងមគ្គ បានប្រកាសវិនយបិដកទុក ក្នុងតម្ពបណ្ណិទ្វីប។