បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាអធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។
[៨៧១] ភិក្ខុត្រូវអាបត្ដិប៉ុន្មានដោយសមុដ្ឋាននៃអាបត្ដិទី៥។ ត្រូវអាបត្ដិ៦ ដោយសមុដ្ឋាននៃអាបត្ដិទី៥គឺ ភិក្ខុមានសេចក្ដីប្រាថ្នាអាក្រក់ លុះក្នុងអំណាចនៃសេចក្ដីប្រាថ្នា ក៏ពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិបារាជិក។ ភិក្ខុសម្គាល់ថា មិនគួរ ក៏បបួល (ភិក្ខុផងគ្នា) ថា លោកទាំងឡាយ ចូរធ្វើកុដិដើម្បីយើង ភិក្ខុទាំងឡាយ ក៏ធ្វើកុដិចំពោះភិក្ខុនោះ ឥតមានពួកភិក្ខុសម្ដែងទី ឱ្យធ្វើឱ្យហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅតែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអមួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថាមិនគួរ ក៏បង្រៀនធម៌ជាបទចំពោះអនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុមិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច