បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បេ។
[១៤១] ភិក្ខុលើកនូវលំពែង គឺបាតដៃជន្លភិក្ខុផងគ្នា ដោយសេចក្ដីខឹងអាក់អន់ចិត្ដ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុខឹងអាក់អន់ចិត្ដ ហើយលើកនូវលំពែង គឺបាតដៃ ជន្លភិក្ខុទាំងឡាយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិ នោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានទាំងឡើងអំពីវាចាឡើយ។បេ។
[១៤២] ភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្ដិសង្ឃាទិសេសដែលគ្មានមូល ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ចោទភិក្ខុផងគ្នា ដោយអាបត្ដិសង្ឃាទិសេសដែលគ្មានមូល។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។