ឆាន់​ ​ត្រូវ​អាបត្ដិ​បាដិទេសនីយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ដែន​សក្កៈ​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​ច្រើន​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុ​ច្រើន​រូប​ ​កាលបើ​ចោរ​នៅ​អាស្រ័យ​ក្នុង​អារាម​ ​ក៏​មិនបាន​ប្រាប់​គេ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ ​ឡើង​ដោយ​សមុដ្ឋាន​ ​២​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​វាចា​ ​មិនបាន​តាំង​ឡើង​ ​អំពី​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​វាចា​ចិត្ដ​ក៏​មាន​។​ ​បេ​។​ ​

​ចប់​ ​បា​ដិ​ទេ​សនិយៈ​ ​៤​ ​តែ​ប៉ុណ្ណេះ​។​
​ឧទ្ទាន​នៃ​បាដិទេសនីយៈ​នោះ​ ​ដូច្នេះ​


​[​១៦៦​]​ ​រឿង​ភិក្ខុ​ទទួល​ខាទនីយ​ភោជនីយាហារ​ ​អំពី​ភិក្ខុនី​ដែល​មិនមែន​ជា​ញាតិ១​ ​រឿង​ភិក្ខុ​មិន​ឃាត់​ភិក្ខុនី​ដែល​កំពុង​បង្គាប់បញ្ជា១​ ​រឿង​ភិក្ខុ​ទទួល​ខាទនីយ​ភោជនីយាហារ​ ​ក្នុង​សេក្ខ​ត្រកូល១​ ​រឿង​ភិក្ខុ​នៅក្នុង​សេនាសនៈ​ក្នុង​ព្រៃ១​ ​បាដិទេសនីយៈ​ទាំង៤​ ​ដូច្នេះ​ ​ព្រះសម្ពុទ្ធ​សម្ដែង​ហើយ​។​
ថយ | ទំព័រទី ១០០ | បន្ទាប់