ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រមាច់​ដៃ​ខ្លះ​ ​ជើង​ខ្លះ​ ​ដើរទៅ​ ​ក្នុង​ចន្លោះផ្ទះ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​ ​
 [​១៧២​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ក្រមាច់​ដៃ​ក្ដី​ ​ជើង​ក្ដី​ ​អង្គុយ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​បេ​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ក្រមាច់​ដៃ​ខ្លះ​ ​ជើង​ខ្លះ​ ​អង្គុយ​ក្នុង​ចន្លោះផ្ទះ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ ​ដោយ​សមុដ្ឋាន​តែ១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​ ​
 [​១៧៣​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ក្រឡេក​មើល​ពីសពាស​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​បេ​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ក្រឡេក​មើល​ពីសពាស​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​
 [​១៧៤​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ក្រឡេក​មើល​ពីសពាស​អង្គុយ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​
ថយ | ទំព័រទី ១០៣ | បន្ទាប់