[​១៨៨​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​អង្គុយ​ស្ទឹមចង្កេះ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បេ​។​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ​ ​១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​ ​
 [​១៨៩​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ដើរ​ទទូរ​ក្បាល​ទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ដណ្ដប់​គ្រ​លុំ​កាយ​ព្រមទាំង​ក្បាល​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ ​ដោយ​សមុដ្ឋាន​តែ​ ​១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​
 [​១៩០​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​អង្គុយ​ទទូរ​ក្បាល​នៅក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បេ​។​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ​ ​១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​ ​
 [​១៩១​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ដើរចំអើត​ជើង​ទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បេ​។​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ​ ​១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។
ថយ | ទំព័រទី ១០៨ | បន្ទាប់